Logo

បន្លែ​

ទទួល​ទាន​ដំឡូង​ជ្វា​ជួយទប់ស្កាត់​ជំងឺគ្រុន​ផ្តា​សាយ​

ជាធម្មតា​យើង​តែង​មើល​រំលង ពី​សារៈ​ប្រយោជន៏​នៃ​មើម​ដំឡូង​ជ្វា តែ​តាម​ការពិត​ក្រៅពី​ការ​ផ្តល់​រស់​ជាតិ សម្រាប់​ធ្វើ​បង្អែម​ឆ្ងាញ់​ហើយ​នោះ សារ​ធាតុ​ដំឡូង​ជ្វា​

 ប្រភេទ​អាហារ​សម្រាប់​ជំនួយ​ដល់​សុខភាព​ភ្នែក

ភ្នែកជា​ផ្នែក​មួយ​ដ៏សំខាន់​ នៅ​ក្នុង​សារពាង្គ​កាយ​មនុស្ស  ដូច្នេះ​ដើម្បី​ថែទាំ​ភ្នែក​អោយ​មាន​ភាសុខ​ភាព​ល្អ សូម​ទទួល​ទាន​ប្រភេទ​អាហារ​ដូច​ខាង​ក្រោម៖

លុប​បំបាត់​ស្នាម​អាចម៌​រុយ​លើដងខ្លួន​ដោយ​ប្រើ​ផ្លែ​ឈើ

ផ្លែឈើ​៣ប្រភេទ​ដូច​ជា​ចេក ខ្ទឹម​បារាំង និង​ខ្ញី ត្រូវ​បាន​ក្រុម​អ្នក​វេជ្ជសាស្រ្ត​ចិន​បាន​រក​ឃើញ​ថា មាន​ប្រសិទ្ឋិ​ភាព​ខ្ពស់ ក្នុងការ​លុប​បំបាត់​ស្នាម​អាចម៌​រុយនៅលើ​ដង​ខ្លួន​ ប្រសើរ​ជាង​ថ្នាំ​

ត្រឡាច​មាន​ប្រសិទ្ឋិ​ភាព​ក្នុងការបញ្ចុះ​កំដៅ​ក្នុង​ខ្លួន

ក្រៅពីផ្តល់​គុណ​ប្រយោជន៏​សម្រាប់​ធ្វើម្ហូប​ ត្រឡាច​ក៏ត្រូវ​បាន​គេប្រើ សម្រាប់​បញ្ចុះ​កំដៅ​ក្នុង ខ្លួន​មនុស្ស​ថែម​ទៀត​។

គេហ​ទំព័រ​ពេទ្យខ្មែរ​ផ្សាយ​ថា ត្រ​ឡាច​មាន​គុណ​សម្បត្តិ​ជា​ថ្នាំ​ត្រជាក់​បញ្ចុះ​ទឹក​មូត្រ។ គ្រាប់​ត្រឡាច​ស្ងួត​យក​មក​បុក​អោយ​ល្អិត​បរិភោគ​ ដើម្បី​បន្សាប​កម្តៅ​បំបាត់​គ្រុន ។ តាម​ក្បួន​តម្រា​ខ្លះ​ៗ បាន​ចែង​ថា ត្រឡាច​មាន​ឥទ្ធិ​ពល​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ទៀត​ផង ។ 

ត្រឡាច​មាន​លក្ខណៈ​ស្រដៀង​និង​ឃ្លោក​ តែ​គេ​អាច​បរិភោគ​វា​ទាំង​ផ្លែ​ខ្ចី និង​ផ្លែ​ចាស់​បាន​ ដោយ​គេ​អាច​រក្សា​ទុក​បាន​យូរ​ថ្ងៃ​ទៀត​ផង ព្រោះ​វា​ជា​ដំណាំ​ស្រួល​ដាំ ។ ស្លឹក​និង​ដើម​របស់​វា​អាច​ប្រើ​វិធី​គ្រឿង​ទប់​ទល់​កម្តៅ​បាន​យ៉ាង​ល្អ ។ជាមួ​យ​អ្នក​ចង់​បញ្ចុះ​ទម្ងន់​វិញ បញ្ជី​រាយមុខ​ម្ហូប​ដែល​ធ្វើ​ពី​ត្រឡាច​ គួរ​អោយ​ចាប់​អារម្មណ៍បំផុត ព្រោះ​វា​មិន​ធ្វើ​អោយ​កើត​ទម្ងន់​ទេ ។ 

ត្រឡាច

វិធី​សាស្រ្ត​ងាយៗ​ប្រើខ្ទឹម​បារាំង​ថែ​រក្សា​សុខ​ភាព​មាត់​ធ្មេញ

ខ្ទឹម​បារាំង​ជាប្រភេទ​រុក្ខជាតិ​ដែល​មាន​សារ​ធាតុ​ហឹរ ប្រហាក់​ប្រហែល​នឹង​មើម​ខ្ញីដែរ ហើយ​គេអាច​ច្នៃ​ធ្វើម្ហូប​ផ្សេង​ៗ​បានច្រើន​ថែម​ទៀត។ ក្រៅតែ​ពីការ​ធ្វើម្ហូប

 ប្រេង​ដូង​ជួយ​អោយ​ការ​រំលាយ​អាហារ​ដំណើរការបាន​ល្អ​

តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចិនបង្ហាញ​ថា​ វត្ត​មាន​នៃ​ខ្លាញ់ដែល​មាន​នៅក្នុង​ប្រេងដូង គឺ​អាច​ជួយ​ក្នុង​ការរំលាយ​នូវ សារជាតិ​សំខាន់ៗ​ដូចជា សារជាតិ​បំប៉ន​, រ៉ែ​,​វីតាមីន​, អាស៊ីត​អា​មី​ណូ និង ប្រូតេអ៊ីន ដែល​ចាំបាច់​ចំពោះ​រាងកាយ​។ វត្តមាន​នៃសមាស​ធាតុ​ប្រឆាំង​នឹង​បាក់​តេរី ជួយ​ក្នុង​ការ​បង្ការ​នូវការ​លូត​លាស់​របស់ ពពួក​មេរោគ​បាក់​តេរី និង​ផ្សិត​ដែល​បណ្តាល​អោយ​មានការ​រំលាយ​អាហារ​មិន​​ល្អ​។ ​

ម្យ៉ាង​ទៀត​ប្រេង​ដូង ក៏​ត្រូវបាន​ប្រើ​ផងដែរ ក្នុង​ការព្យាបាល​មុខរបួស​ ហើយ​បើគេ​លាប​លើមុខ​របួស ឬស្នាម​សន្លាកនោះ​វា​ក្លាយ​ជា​ស្រទាប់​មួយ ដើម្បី​ជួយ​ការពារ​​ពី​ធូលី​និង​និង​បាក់​តេរី​ផ្សេងៗ​ មិន​អោយ​ចូល​ទៅក្នុងមុខ​របួស​បាន​ និងជួយ​អោយ​មុខរបួស​ឆាប់ជា​ ព្រម​ទាំង​ជួយ​បំបាត់​ស្លាក​ស្នាម​មុខរបួស​ថែម​ទៀត​៕

coconut oil

គុណប្រយោជន៏របស់ខ្ជាយ

នៅ​ពេល​ដែល​និយាយ​ពី​ ខ្ជាយ​ ភាគ​ច្រើន​លោក​អ្នក​និង​គិត​ដល់គ្រឿង​ផ្សំ​របស់​ម្ហូប​ រឺ​ជាចំនែក​មួយ​ក្នុង​ឪសថ​បុរាណ​ខ្មែរ​ ប៉ុន្តែ​មិន​សូវ​បាន​ដឹង​ពី​គុណ​ប្រយោជន៏​របស់​វា​នោះទេ​។ ដូច​នេះហើយ​ ខាង​ក្រោម​នេះជា​អ្វី​ដែល​លោក​អ្នក​គួរ​តែដឹង។​

ខ្ជាយ​ក្លាយ​ជាចំនែក​មួយ​ក្នុង​ការ​ជួយបំប៉ន​បេះដូង​ ខួរ​ក្បាល​ ខ្សែ​ភ្នែក​។ វាក៏​បាន​ជួយដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ផង​ដែរ​។ បន្ថែម​ពីនេះ ​ខ្ជាយ​ បាន​ជួយ​កាត់​បន្ថយ​លើ​ជំងឺ​តម្រង​នោម​ ថែម​ទាំង​ការ​ពារ​មិន​ឲ្យក្រពេញ​ប្រូ​ស្តាត​របស់​បុរស​រីក​ធំថែម​​ទៀត​ផង​។ អ្វីដែល​មិន​អាច​បំភ្លេច​បាន​នោះ វា​បាន​ជួយ​លាង​ជាតិ​ខ្លាញ់​ក្នុង​ពោះវៀន​ទៀត​ផង។​

បើ​ទោះជាវា​មាន​រូបរាង​តូច​ពិត​មែន​​ តែ​គុណ​ប្រយោជន៏​របស់​វា​ធំក្រៃលែង​​ ដូច​នេះហើយ​មិនគួរ​មើល​រំលង​វានោះទេ​។ ពិសារ​របស់​ល្អ​ ថែម​ទាំង​ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​​លោក​អ្នក​និង​មាន​សុខ​ភាព​ល្អ​មាំមួ​ន៕​

chinese-ginger-2

 

ទទួលទានផ្លែ​ប៉េង​ប៉ោះ​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក

ផ្លែប៉េង​ប៉ោះ​ជាប្រភេទ​បន្លែ ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​និយម​ទទួល​ទាន មិន​ថា​នៅទី​ក្រុង​ឬទី​ជនបទ​នោះ ទេ ព្រោះ​គេអាច​ច្នៃ​ធ្វើម្ហូប​បាន​ច្រើន​រស់​ជាតិ។ ក្រៅពី​ធ្វើម្ហូប​ផ្លែ​ប៉េង​ប៉ោះ ក៏អាច​ជួយ​ទប់​ស្កាត់​ជំងឺ មហា​រីក​មាត់ស្បូន​របស់​ស្រ្តី​ទៀត​ផង។

ក្រុមអ្នក​វេជ្ជសាស្រ្ត​អាមេរិក​រក​ឃើញ​ថា ផ្លែ​ប៉េងប៉ោះ​មាន​សារ​ធាតុ​ឡៃ​ខូពីន ដែល​អាច​ជួយ​ទប់​ស្កាត់ កោសិកា​រមហារីក​ស្បូន និង​ក្រពេញ​ពង​ស្វាស​ថែ​បំប៉ន​ភ្នែក និង​ជួយ​ការពារ​សរសៃរ​ឈាម​អោយ​រឹង មាំ​។

តាម​អ្នកវិភាគ​រកឃើញ​ថា​បើយើង​បរិភោគ​ផ្លែ​ប៉េង​ប៉ោះ​ស្រស់ នឹង​ទទួល​បាន​វីតា​មីន​សេ (C) តែ​បើ​ឆ្លង​កាត់ការ​ចម្អិន​សម្រាប់​បរិ​ភោគ នោះ​រាងកាយ​មនុស្ស​នឹង​ទទួល​បាន ខៃឡូពីន​ទៅ​ប្រើ​ការ​ច្រើន​ជាង​បរិភោគ​ផ្លែ​ស្រស់​៕

tomato

សមាគ​ម​កសិ​កម្ម​រៀបចំ​តាំង​បង្ហាញ​បន្លែ​សរីរាង្គ​លើក​ដំបូង

សមាគម​កសិកម្ម​សរីរាង្គ គ្រោង​នឹងរៀប​ចំដាក់​តាំង​បង្ហាញ​បន្លែ​សរី​រាង្គ(គ្មានជាតិគីមី) ជា​លើក​ដំបូង នៅថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០១៣​ខាងមុខ នៅ​ភោជនីយ៏​ដ្ឋាន KURATA PEPPER ស្ថិត​នៅលើ​ផ្លូវលេខ​៦៣ ឬផ្លូវ​ប៉ាស្ទ័រ ក្នុង​សង្កាត់​បឹងកេង​កង១ រាជ​ធានី​ភ្នំ។

ពិធីតាំង​បង្ហាញ​នេះ នឹងដាក់​តាំង​បន្លែ​ដែល​ផលិត​ចេញពីបច្ចេក​វិទ្យា​ថ្មី របស់​កសិករ​ជូន​សា​ធារណៈ​ជន​បាន​ទស្សនា។ និង​មាន​ការ​បង្ហាញ​ពីសារៈ​សំខាន់​នៃ​បន្លែ​គ្មាន​ជាតិគី​មី​សម្រាប់​សុខ​ភាព។

ការ​ដាក់តាំង​បង្ហាញ​បន្លែ​សរីរាង្គ ធ្វើឡើង​ក្នុង​បំណង​ចង់​អោយ​សាធារ​ណ​ជន​ងាក​មក​ប្រើ​បន្លែ គ្មាន​ជាតិ​គីមី ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អក្នុងក្រុមគ្រួសារ​។

Vegetable

ផ្ទីពណ៌បៃតងផ្តល់ផលល្អបំផុត

មិន​ថាលោក​អ្នក​នៅក្នុង​តំបន់​ណានោះ​ទេ​ ក៏​លោកអ្នក​អាច​ធ្វើ​ការ​ដាំដុះ​បន្លែ​ពណ៌បៃតង​ ក៏​ដូចជាផ្ទី​ជារបស់បន្ទាប់​បន្សំ​សំរាប់​​ម្ហូប​អាហារ​ទទួលទាន​បានដែរ​។ ក្នុង​នោះផង​ដែរ​លោក​អ្នក​និង​​ទទួល​បាន​ផល​ប្រយោជន៏​យ៉ាងច្រើន​ពីវាដោយ​មិន​ដឹង​ខ្លួន​។

ស្លឹក​របស់វា​បាន​ផ្តល់​នូវ​វីតាមីន​យ៉ាងច្រើន​ ដោយសារ​ថាវាមា​នសារ​ជាតិ​រ៉ែខ្ពស់និង​សារជាតិ​ហ្វូឡេត​ ដែល​ជួយឲ្យ​ឈាមមាន​កំហាប់​ល្អ។​ បន្ថែមពី​នោះទៅទៀត​ វាជួយ​មិនឲ្យ​អស់កំលាំង​ល្ហិត​ល្ហៃ​ និងពិសេសនៅ​ជួយឲ្យ​លោកអ្នក​មិន​មាន​អារម្មណ៏ចង់​បរិភោគប​ង្អែម​ថែមទៀត​ផង។​

ក្រុមអ្នក​ឯកទេស​ខាងចំណីអាហារ​ក៏​បាន​ណែនាំថា​ ប្រភេទ​បន្លែ​ផ្ទីនេះ ​ជួយឲ្យ​មាន​កំលាំង​កំហែង​ មិនងាយ​ឆាប់​ហេវ​ ជាពិសេសនៅ​ជួយ​ប៉ូវ​សុខភាព​រាង​កាយ​ទៀត​ផង។​ចាប់​​ផ្តើម​ហូបបន្លែ​ពណ៌បៃតង​ពីពេលនេះទៅ​ ដើម្បី​សុខភាព​ល្អរបស់​លោក​អ្នក​​ ជៀសវាង​ជំងឺ​តម្កាត់​ផ្សេងៗ​៕​

2239_6