Logo

អាហារ &សុខភាព

បង្អែម-ត្រប៉ែ

គ្រឿង​ផ្សំ

  • អង្ករ​ដំណើប​ខ្មៅ ១​កំប៉ុង​ (កំប៉ុងទឹក​ដោះគោ​ខាប់​​)
  • មេ​ដំបែ ២​គ្រាប់
  • ដូង​ខ្ចី(មាន​សាច់ក្រាស់​គួរសម)កោស​ហើយ មួយ​ចាន​ចង្កឹះ (មិន​ទាន់​ត្រូវ​ការ​ភ្លាម​ទេ ទាល់​តែ​ត្រប៉ែ​អាច​ញ៉ាំ​បាន​ទើប​ត្រូវ​ការ)

របៀប​ធ្វើ

  • ដាំ​បាយ​ដំណើប ៖ អង្ករ​ដំណើប​ខ្មៅ​ងាយ​ស្រួល​ដាំ​ជាង​អង្ករ​ដំណើប​ស គឺ​យើង​ដាំ​ដូច​ដាំ​បាយ​អង្ករ​ខ្សាយ​ធម្មតា។
  • ទុក​បាយ​ដំណើប​ដែល​ឆ្អិន​ហើយអោយ​ត្រជាក់។
  • យក​មេ​ដំបែ​បុក​អោយ​ម៉ត់ រួច​រោយ​លើ​បាយ​ដំណើប។
  • រួច​គ្រប​អោយ​ជិត រុំ​ក្រណាត់​ឬ​ថង់​ធ្វើ​យ៉ាង​ណា​អោយ​ហប់។
  • ទុក​រយះពេល​២ រី ៣​ថ្ងៃ​អាច​ញ៉ាំ​បាន​ហើយ។
  • ពេល​រៀប​ញ៉ាំ​ដាក់​ដូង​ ជា​ការ​ស្រេច។

1573

អត្ថបទដើម៖ IT Cambo

បង្អែម-នំខ្នុរ (បង្អែមសៀម)

គ្រឿងផ្សំ៖

  • សណ្តែកបាយ​ ២៥០ក្រាម
  • ស្ករស ២០០ក្រាម (បើមិនចូល​ចិត្ត​ផ្អែម បន្ថយស្ករ​បន្តិចក៏បាន​)
  • ខ្ទិះដូង
  • អំបិល​១ចឹប
  • ពងទា ឫពងមាន់ ៨ គោះ​យក​តែ​ពងក្រហម

របៀបធ្វើ៖

  • យក​សណ្តែកបាយ​ត្រាំ​ទឹក​ប្រហែល​ជា​៣ម៉ោង
  • លាង​សណ្តែកបាយ​អោយ​ស្អាត​ ដាក់​ទឹក​ខ្ទិះដូង​ចូល​​​ (កំពស់​២​សង់ទីម៉ែត្រពីសណ្តែកបាយ​)
  • រួច​​ដាំ​បាយ​សណ្តែក​កុំ​អោយ​ជ្រាយ
  • ទុក​អោយ​ត្រជាក់​ លុញ​អោយ​តូចៗ​ប៉ុន​គ្រាប់​ខ្នុរ
  • ដាំ​ទឹក​ស្ករ​អោយ​ឡើង​ជើង​អង្រង​ (ដាក់​ស្ករ​អោយ​រាង​ច្រើន​បន្តិច) រួច​បន្ថយ​ភ្លើងចង្ក្រាន​កុំ​អោយ​ក្តៅខ្លាំង​ពេក
  • យក​សណ្តែក​ដែល​លុញ​ហើយ​ ជ្រលក់​ពង​មាន់រួច​បង់​ចូល​ក្នុង​ទឹក​ស្ករ​ទុក​អោយ​ឆ្អិនរួច​ស្រង់​ចេញ​ដាក់​ចាន​ទុក​ជាការ​ស្រេច៕

1574

អត្ថបទដើម៖ IT Cambo

បង្អែម-ចេកឆឹងស្ករ

គ្រឿងផ្សំ

ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក) ស្ករក្រហម កំបោរ អំបិល ។

វិធីធ្វើ

១-ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាង ទឹក ឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។
២-យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិលមួយចិប ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតទើបលើកចុះ ជាការស្រេច ។

1598

អត្ថបទដើម៖ IT Cambo

ពិសា​Oyster​ជួយ​​ដល់​ឆ្អឹង,​សាច់​ដុំ​និង​ស្បែក…

​តើ​ប្រិយមិត្ត​ធ្លាប់​ពិសា​Oyster​ពី​មុន​ទេ?​ ដឹង​ពី​អត្ថប្រយោជន៍​ផ្សេង​ទៀត​របស់​វា?​ ចុះ​​វីតាមីន​របស់​វា​វិញ?​ខាង​ក្រោម​នេះ​គឺ​ជា​​អត្ថប្រយោជន៍​នៃ​ការ​ពិសា​Oyster​៖

១.​និយាយ​ជា​រួម​Oyster​សំបូរ​ទៅ​ដោយ​វីតាមីន​និង​សារធាតុ​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ប្រូតេអ៊ីន,​​ជាតិ​ដែក,​អាស៊ីដ​ប្រឆាំង​នឹង​ការ​ធាតុ​omega 3,​កាល់ស្យូម,​ស័ង្កសី,​និង​វីតាមីន​Cជា​ដើម។

២.​លើស​នេះ​ជាតិ​​​Oyster​វា​ជួយ​ដល់​ថាមពល​និង​ភាព​ត្រេកត្រអាល​ឬ​ចំណង​ខាង​ផ្លូវ​ភេទ​​ដល់​ទាំង​បុរស​និង​ស្ត្រី​បាន​យ៉ាង​​ល្អ​ប្រសើរ។

៣.​ពិសេស​លើស​នេះ​ទៀត​រាល់​ការ​ញ៉ាំ​ Oyster​ម្ដង ​លោក​អ្នក​នឹង​ទទួល​​នូវ​អត្ថប្រយោជន៍​ពិសេស​ច្រើន​យ៉ាង​ដូច​ជា​ជួយ​​ដល់​​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រូបរាង​កាយ​មាន​ភាព​រាំង​ម៉ាំ​ពោល​គឺ​ធន់​នឹង​ជំងឺ,​​ជួយ​សម្រក​ខ្លាញ់​ក្នុង​ខ្លួន,​កាត់​បន្ថយ​ជំងឺ​លើស​ឈាម,​ជំងឺ​បេះ​ដូង​,​​និង​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ជា​ដើម។

​​​​​​​​​​​តើ​ប្រិយមិត្ត​ដឹង​ពី​អត្ថប្រយោជន៍​នៃ Oyster​​ពី​មុន​ទេ?​តើ​លោក​អ្នក​នឹង​បន្ត​ការ​ញ៉ាំ ​ Oyster ឲ្យ​បាន​ទៀត​ទាត់​ទេ?​​សូម​ចែក​រំលែក​បើ​ដឹង​ពី​អត្ថប្រយោជន៍​ផ្សេង​ទៀត​របស់​ ​ Oyster?
oyster-be1

oyster-be2

oyster-be3
(Credit Image:foxnews.com,blog.pknewby.com)