Logo

អាហារ &សុខភាព

ទឹកស្លឹកគ្រៃ រសជាតិធម្មជាតិ

ស្លឹកគ្រៃ​ មាន​វីតាមីន​ A​ ផូស្វ័រ​ កាល់ស្យូម​ ជួយ​បន្ថែម​ក្លិន និង គ្រឿងផ្សំរសជាតិ​ដល់​អាហារ​។ ជាពិសេស វាមានគុណប្រយោជន៍ផ្នែកឱសថថែមទៀតផង អាចបំបាត់​​ឆ្អល់ពោះ​ ហើមពោះ​ ចុកសៀត​ បញ្ចុះ​ទឹកនោម​ បញ្ចេញ​ញើស​ បន្ថយ​ជាតិពុល​ក្នុង​រាង​កាយ​ ព្រមទាំង​ជួយ ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ ប៉ូវ​ភ្នែក​ ប៉ូវ​ឆ្អឹង​ធ្មេញ​ និង ជួយការពារមិនឱ្យមានជំងឺមហារីក ។​
​អ្នក​អាច​ យក​គល់​ស្លឹកគ្រៃ​ចាស់​ ហាន់​ស្តើងៗ​ លីង​អោយ​ឡើង​ពណ៌​លឿង​ ឆុង​​ធ្វើ​ទឹកតែ​ ពិសា​ម្តង​ ១​ពែង​ ១​ថ្ងៃ​៕

គ្រឿងផ្សំ៖

-ស្ករស
-គល់ស្លឹកគ្រៃ
-ទឹកសុទ្ធ

វិធីធ្វើ៖

១-​ស្លឹកគ្រៃ​ ១០០​ក្រាម​ (២-៣​ដើម​) ទឹក​ស្ករ ​ ១២០​ក្រាម​ ​ ទឹក​សុ​ទ្ឋ ​ ៥០០​ក្រាម​
២-​ យក​ស្លឹកគ្រៃ ​មក​លាង​អោយ​ស្អាត​ កាត់​ជា​កំណាត់​ខ្លីៗ​ ដំ​អោយ​បែក​
៣-​ ដាក់​ឆ្នាំង​ស្ងោ ​ជាមួយ​ទឹក​អោយ​ពុះ​ រហូត​ដល់​ទឹក​ស្លឹកគ្រៃ​ចេញ ​ មក​លាយ
​ជាមួយ​ទឹក​ជា​ពណ៌​បៃតង​ ទុក​មួយស្របក់​ ទើប​លើក​ចេញ​ ត្រង​ច្រោះ​យក​ដើម
​ស្លឹកគ្រៃ​ចោល​ ថែម​ទឹក​ស្ករ​ ភ្លក្សមើល​តាម​ចូល​ចិត្ត​ ។​
៤​-​ ពេល​ពិសា​ ត្រូវ​ដួស​ទឹកកក​ដាក់​កែវ​ ចាក់ទឹក​ស្លឹកគ្រៃ​ ចូល​ពិសា​តែ​ម្តង​។​

1-31-05-2013-08-38-33.jpg

img2227-1024x764-31-05-2013-08-38-54.jpg

ប្រភពពី​៖ Khmerfood

វិធីធ្វើនំ​៖ នំសូកូឡា

វីធីធ្វើនំពងមាន់សូកូឡាសំរាប់​អ្នកញ៉ាំ​៦​នាក់៖

គ្រឿងផ្សំ៖

  • សូកូឡា​ដុំមាន​ជាតិកាកាវ ៦០%  ចំនួន ២០០ក្រាម
  • ប៊័រ ចំនួន ១១០ក្រាម
  • ស្ករស ២២០ក្រាម
  • ម្សៅស្រូវសាលី ១៥០ក្រាម
  • ម្សៅឡើង ១កញ្ចប់តូច
  • ស្ករក្រអូប ១កញ្ចប់តូច
  • ពងមាន់ ៦
  • អំបិល​មួយចិប

របៀបធ្វើ៖

  • ញែកពងមាន់​ផ្នែក​លឿង និង​សពីគ្នា។
  • វឹកពងមាន់ផ្នែក​ស​អោយ​ឡើង​ពពុះខាប់ ចាក់លែង​ចេញ​ពី​ចាន (ដូច​រូបខាង​ក្រោម)។
  • បំបែកសូកូឡា​ជាដុំតូចៗ ដាក់ជាមួយ​ប៊័រ រួច​យក​ទៅកំដៅអោយរលាយ ។  បន្ទាប់មកដាក់ស្ករស​ចូល វឹកច្របល់ចូលគ្នា។ ដាក់​ពងមាន់ផ្នែក​លឿង​ចូល ច្របល់ម្តង​ទៀត។ ដាក់់ម្សៅ  ម្សៅឡើង  ស្ករ​ក្រអូប រួច​បន្តកូរវឹក​ច្របល់ចូលគ្នាអោយសព្វ រួច​ដាក់​ពងមាន់ស​ដែល​វឹក​រួចចូល​ទៀត។ បន្តច្របល់់​ចួល​គ្នា​អោយ​សព្វ។
  • ​កំដៅម៉ាស៊ីនដុត​នំ (Oven) ក្នុង​កំដៅ ២០០​អង្សារសេ។
  • យក​ពុម្ពនំមក​លាប​ប័រ​អោយ​សព្វ​រួច​ចាក់​ម្សៅ​ដែល​លាយ​រួច​ចូល។
  • ដាក់​ដុតក្នុង​ម៉ាស៊ីន រយៈពេល​ប្រហែល​៣០នាទី។
  • រួច​ចាក់នំចេញពី​ពុម្ព និង​រចនា​តាម​គំនិត​សិល្បៈរបស់​អ្នក  ។

bora-birthday-cake

អត្ថបទដើម៖ Tyniss

អត្ថប្រយោជន៍​នៃគ្រាប់​ឈូករ័ត្ន​

ប្រសិន​បើ​លោក​អ្នក​ចូល​ចិត្ត​ញ៉ាំ​គ្រាប់​ឈូករ័ត្ន​ គឺ​ជា​រឿង​ដែល​ប្រសើរ​បំផុត​ហើយ​តែ​ចំពោះ​អ្នក​ដែល​មិន​ចូល​ចិត្ត​វិញ​សូម​ព្យាយាម​ញ៉ាំ​ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​របស់​លោក។​​តើ​គ្រាប់​ឈូករ័ត្ន​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទៅ?

​បើ​តាម​ការ​ស្រាវ​ជ្រាវ​បាន​​បង្ហាញ​ថា​គ្រាប់​ឈូករ័ត្ន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​វីតាមីន​E ដែល​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ជុចៗ​ឬ​រលាក​ផ្សេងៗ​ព្រម​ទាំង​ជួយ​ដល់​​ការ​ប្រឆាំង​តទល់​នឹង​ជំងឺ​​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរការ​នៃ​សរសៃ​ឈាម​បេះ​ដូង។

ក្រៅ​ពី​នេះ​គ្រាប់​ឈូករ័ត្ន​ជួយ​​សម្រក​ជាតិ​ខ្លាញ់​​ក្នុង​ខ្លួន​,​ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើ,​​ជួយ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​,​សាច់​ដុំ,​ឈាម​ហើយ​ជាពិសេស​គ្រាប់​ឈូក​រ័ត្ន​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។

តើ​ប្រិយមិត្ត​ដែរ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​គ្រាប់​ឈូក​រ័ត្ន​ពី​មុន​មក​ទេ?​តើ​នឹង​ញ៉ាំ​ឬ​បន្ត​ញ៉ាំ​គ្រាប់​ឈូក​រ័ត្ន​ទេ​បន្ទាប់​ពី​ដឹង​ពី​អត្ថប្រយោជន៍​របស់​វា?
sunflower2

sunflower3
(Credit Image:omnieye.ca)
​​​​

តើ​ស្រា​ក្រហម​ផ្ដល់​គុណប្រយោជន៍​​អ្វី​ខ្លះ​ដល់​សុខភាព?

ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ស្រា​ក្រហម​​​​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ វា​ជួយ​ដល់​បេះដូង​និង​​ជួយ​កាត់​បន្ថយ​នូវ​ការ​តប់ប្រមល់​ឬ​ជំងឺ​ស្រេស(Stress)បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

​ជា​មួយ​គ្នា​នេះ​ការ​សិក្សា​បាន​បាន​បង្ហាញ​ទៀត​ថា​ការ​ពិសា​ស្រា​ក្រហម​ក្នុង​បរិមាណ​មួយ​ដែល​បាន​កម្រិត​​នោះ​គឺ​វា​ជួយ​​ដល់​ការ​ខួរ​ក្បាល​ល​ក៏​ដូច​ជា​បញ្ចៀស​បាន​នូវ​ជំងឺ​បេះដូង​ផង​ដែរ។​

​តើ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា​តើ​ស្រា​ក្រហម​អាច​ជួយ​អ្វី​បាន​ទៀត​សុខ​ភាព​របស់​យើង?​សូម​ចែក​រំលែក​បើ​ប្រិយមិត្ត​បាន​ដឹង​ពី​គុណប្រយោជន៍​នៃ​ស្រា​ក្រហម!!redwine1

redwine2

redwine3
(Credit Image: huffingtonpost.ca/)