Logo

អាហារ &សុខភាព

ទទួលទានផ្លែ​ប៉េង​ប៉ោះ​ជួយ​ទប់​ស្កាត់​ជំងឺ​មហា​រីក

ផ្លែប៉េង​ប៉ោះ​ជាប្រភេទ​បន្លែ ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​និយម​ទទួល​ទាន មិន​ថា​នៅទី​ក្រុង​ឬទី​ជនបទ​នោះ ទេ ព្រោះ​គេអាច​ច្នៃ​ធ្វើម្ហូប​បាន​ច្រើន​រស់​ជាតិ។ ក្រៅពី​ធ្វើម្ហូប​ផ្លែ​ប៉េង​ប៉ោះ ក៏អាច​ជួយ​ទប់​ស្កាត់​ជំងឺ មហា​រីក​មាត់ស្បូន​របស់​ស្រ្តី​ទៀត​ផង។

ក្រុមអ្នក​វេជ្ជសាស្រ្ត​អាមេរិក​រក​ឃើញ​ថា ផ្លែ​ប៉េងប៉ោះ​មាន​សារ​ធាតុ​ឡៃ​ខូពីន ដែល​អាច​ជួយ​ទប់​ស្កាត់ កោសិកា​រមហារីក​ស្បូន និង​ក្រពេញ​ពង​ស្វាស​ថែ​បំប៉ន​ភ្នែក និង​ជួយ​ការពារ​សរសៃរ​ឈាម​អោយ​រឹង មាំ​។

តាម​អ្នកវិភាគ​រកឃើញ​ថា​បើយើង​បរិភោគ​ផ្លែ​ប៉េង​ប៉ោះ​ស្រស់ នឹង​ទទួល​បាន​វីតា​មីន​សេ (C) តែ​បើ​ឆ្លង​កាត់ការ​ចម្អិន​សម្រាប់​បរិ​ភោគ នោះ​រាងកាយ​មនុស្ស​នឹង​ទទួល​បាន ខៃឡូពីន​ទៅ​ប្រើ​ការ​ច្រើន​ជាង​បរិភោគ​ផ្លែ​ស្រស់​៕

tomato

សមាគ​ម​កសិ​កម្ម​រៀបចំ​តាំង​បង្ហាញ​បន្លែ​សរីរាង្គ​លើក​ដំបូង

សមាគម​កសិកម្ម​សរីរាង្គ គ្រោង​នឹងរៀប​ចំដាក់​តាំង​បង្ហាញ​បន្លែ​សរី​រាង្គ(គ្មានជាតិគីមី) ជា​លើក​ដំបូង នៅថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០១៣​ខាងមុខ នៅ​ភោជនីយ៏​ដ្ឋាន KURATA PEPPER ស្ថិត​នៅលើ​ផ្លូវលេខ​៦៣ ឬផ្លូវ​ប៉ាស្ទ័រ ក្នុង​សង្កាត់​បឹងកេង​កង១ រាជ​ធានី​ភ្នំ។

ពិធីតាំង​បង្ហាញ​នេះ នឹងដាក់​តាំង​បន្លែ​ដែល​ផលិត​ចេញពីបច្ចេក​វិទ្យា​ថ្មី របស់​កសិករ​ជូន​សា​ធារណៈ​ជន​បាន​ទស្សនា។ និង​មាន​ការ​បង្ហាញ​ពីសារៈ​សំខាន់​នៃ​បន្លែ​គ្មាន​ជាតិគី​មី​សម្រាប់​សុខ​ភាព។

ការ​ដាក់តាំង​បង្ហាញ​បន្លែ​សរីរាង្គ ធ្វើឡើង​ក្នុង​បំណង​ចង់​អោយ​សាធារ​ណ​ជន​ងាក​មក​ប្រើ​បន្លែ គ្មាន​ជាតិ​គីមី ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អក្នុងក្រុមគ្រួសារ​។

Vegetable

គុណសម្បត្តិនៃផ្លែគីវី

ប្រហែល​ជាមាន​តែមនុស្ស​មួយចំនួន​តូច​តែប៉ុណ្ណោះដែល​ស្គាល់​ផ្លែ​គីវី​ ហើយពួក​គាត់​ក៏​មិនសូវ​ជាបាន​ដឹង​ពីអត្ថ​ប្រយោជន៏​របស់​វាដែ​រ។​ ដោយសារ​បែប​នេះហើយ​ ខាង​ក្រោម​នេះជា​អ្វីដែល​លោក​អ្នក​គួរ​តែយល់​ដឹង​

គីវី​ជាប្រភេទ​ផ្លែឈើមួយ​ប្រភេទ​ដែលសាក​សមជាមួយ​និង​អ្នក​ដែលចង់​សំរក​ទំងន់​ ពីព្រោះ​ថាមាន​សារធាតុ​មួយ​ចំនួន​នៅក្នុង​ផ្លែគីវី​អាច​ជំនួស​បាន។​ វាជា​ផ្លែឈើម្យ៉ាង​ដែល​សំបូរទៅដោយ​វីតាមីន​ C ខ្ពស់​និង​ផ្តល់ថាមព​លទាប​ ជាតិ​ស្ករ​បាន​ទាប​ និង​ជួយកាត់​បន្ថយ​ដំណើរ​ប្រឈម​រោគ​បេះដូង។​ បន្ថែម​ពីនេះវាក៏​ជួយកាត់​បន្ថយ​រោគទឹក​នោមផ្អែម​ ជួយដ​ល់ប្រពន្ធ័​ផ្លូវ​អាហារ​ រួម​ទាំងប្រពន្ធ័​បញ្ចេញ​កាក​សំណល់​ផងដែរ​។ កាន់តែពិសេស​ទៅទៀត​នោះ ​ផ្លែ​គីវី​បាន​ជួយ​កាត់បន្ថយ​ជាតិពុល​ចេញពី​ពោះវៀន​ធំ​និង​កាត់បន្ថយ​ជាតិ​កូឡេស្តេរ៉ូល​ទៀត​ផង។​

បើទោះជា​បីផ្លែ​វាតូច​មែនពិត​ តែវា​មានគុណប្រយោជន៏​ដែលមិន​អាចកាត់​ថ្លៃបាន​ ដូច​នេះហើយ​មិនគួរ​មើល​រំលង​នោះទេ។​ ចាប់​ផ្តើម​ពីពេលនេះ​ដើម្បី​សុខ​ភាព​ល្អដែល​គ្មាន​ជំងឺ​មក​បៀតបៀន៕​

peel-kiwi

គុណសម្បតិ្តនៃទឹកឃ្មុំ

ទឹក​ឃ្មុំត្រូវ​បានគេចំរាញ់​យ៉ាង​លំបាក​ពីសត្វ​ឃ្មុំដែលរស់នៅ​ក្នុង​ព្រៃដ៏ក្រាស់​ ត្រូវ​ពុះពារយ៉ាង​លំបាក​ដើម្បីយក​វាមក​ប្រើប្រាស់។​ ខាង​ក្រោមនេះជា​គុណតំលៃដែល​មិន​អាច​គណនា​បាន

  • ជួយ​ឲ្យ​មុខ​រ​បួស​ឆាប់​ក្រៀម​ ដោយសារ​នៅក្នុង​ទឹកឃ្មុំ​មានប្រសិទ្ធ​ភាព​ក្នុង​ការសំលាប់​អតិ​សុខុម​ប្រាណ។​ លោកអ្នក​អាច​យកវា​មក​លាប​លើមុខ​របួស​ព្រឹក​ល្ងាច​នោះ មុខរ​បួស​និងឆាប់​ជាសះ​ស្បើយ។​
  • ស្បែក​មានសំណើម​ លោក​អ្នកអាច​យកទឹក​ឃ្មុំ​មក​បិទ​បំពោកមុខ​ដោយ​ទឹកឃ្មុំ​និងជួយ​ស្តារ​សភាព​ស្បែក​ចុះទ្រុឌ​ទ្រោម​ឲ្យត្រលប់​មក​ស្អាត​ភ្លឺថ្លា​បាន​យ៉ាង​ឆាប់រហ័ស​។ វាក៏​មិនសូវ​ចំនាយថវិកា​ច្រើន​នោះដែរ។​
  • មេរោគ​ត្រូវ​បានកំចាត់​ ​ដោយសារ​វាបាន​ជួយបន្ថយ​អាការ​ហើម​និង​អាការ​រលាកដែលកើត​ឡើង​ពីការ​អេះរមាស់​ រឺការ​ឡើងកន្ទួល​ផ្សេងៗផង​ដែរ។​
  • ការពារ​ស្នាម​ជ្រីវជ្រួញ​ ការបិទ​មុខដោយ​ទឹកឃ្មុំ​ជាប្រចាំ​និងទទួល​បានអារម្មណ៏ថា​ស្បែក​មុខមាន​សំណើម​ល្អ​ ទន់ល្មើយ​ មូលហេតុ​ដោយសារ​តែទឹក​ឃ្មុំអាច​បង្អង់​ដំនើរ​ចុះទ្រោម​របស់ស្បែក​និង​ទប់ទល់​រ៉ាឌីកាល់​សេរីដែល​មកជា​មួយបរិយា​កាសកខ្វក់​ជុំវិញខ្លួន​យើងបាន។​

នៅ​ចាំអីទៀត​ ចាប់ផ្តើម​ជាមួយរបស់​ធម្ម​ជាតិ​ដែលមាន​នៅជុំវិញ​ខ្លួន​អ្នក​ហើយមាន​អត្ថប្រយោជន៏​ដែលមិន​អាច​កាត់ថ្លៃ​បាន​ ដើម្បីសុខ​ភាពក៏​ដូចជាសំ​រស់​ឲ្យ​ស្រស់​ស្អាត​ឡើង៕​

2d40252c-9af9-44f2-8c9f-e29c9968f456

គុណសម្បត្តិផ្លែខ្នុរ

ខ្នុរ​ជា​ផ្លែ​ឈើមួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ក្រអូប​ ឈ្ងុយ​ឆ្ងាញ់​យ៉ាងពិសេស​និង​សំបូរ​ទៅដោយសារ​ធាតុ​ចាំបាច់​សំរាប់​ទ្រ​ទ្រង់​រាង​កាយយ៉ាង​ច្រើន​។ អត្ថ​ប្រយោជន៏​ដ៏ច្រើន​មាន​ដូច​តទៅ​

  • បង្កើន​ប្រពន្ធ័​អង្គ​បដិបក្ខ​- វាកើត​ឡើងដោយ​សារ​នៅក្នុង​ផ្លែ​ខ្នុរ​សំបូរ​ទៅដោយ​វីតាមីន​ C​។ ដោយសារ​វីតាមីន​ C​ បាន​ជួយបង្កើន​ប្រពន្ធ័​អង្គ​បដិ​បក្ខ​ដែល​ជាជំនួយ​ដល់​មុខ​ងារ​របស់​កោសិកា​ឈាម​ស។​
  • ពង្រឹង​ប្រពន្ធ័​រំលាយអាហារ​- ជាតិ​សរសៃដែល​មាននៅក្នុង​សាច់​ខ្នុរ​ ជាប្រភព​យ៉ាងសំខាន់​ក្នុង​ការ​ប្រឆាំង​និង​ដំបៅ ​ភាព​មិន​ប្រក្រតី​នៃប្រពន្ធ័​រំលាយអាហារ​ ជួយឲ្យ​ការបន្ទោរ​បង់​ងាយស្រួល​ថែមទាំង​បន្ថយអត្រា​កើត​ជំងឺមហារីក​ពោះវៀន​ផង​ដែរ។​
  • រក្សា​សុខភាព​ភ្នែក​និង​ស្បែក​ ដោយសារ​ថាផ្លែខ្នុរ​បានផ្ទុក​នូវ​វីតាមីន​ A​ ជាច្រើន​ដែលជា​សារជាតិ​មាន​ឥទ្ធិ​ពល​ដល់សុ​ខ​ភាពភ្នែក​និង​ស្បែក។​ វានៅ​មាន​លទ្ធ​ភាព​ជួយ​ទប់​ស្កាត់​ជំងឺពាក់ពន្ធ័​ដល់​ភ្នែក​ដូចជា​ជំងឺ​ខ្វាក់​មាន់​ថែម​ទៀត​ផង។​
  • បន្ថយ​សំពាធ​ឈាម​- ប៉ូតា​ស្យូម​ដែលនៅក្នុង​ផ្លែ​ខ្នុរ​ ត្រូវបាន​រក​ឃើញ​ថាមាន​ប្រយោជន៏​ក្នុងកា​របន្ថយ​សំពាធ​ឈាម ​និងធ្វើ​ឲ្យថយ​ចុះ​ហានិភ័យ​នៃ​ការកើត​ជំងឺ​បេះដូង​ទៀត​ផង។​
  • ជួយទ​ប់ស្កាត់​ការ​ខ្វះ​ឈាម​ ដោយ​សារថា​ផ្លែ​ខ្នុរ​ដែលពោរ​ពេញ​ទៅដោយ​ជាតិ​ដែក ​ដែលមាន​លទ្ធភាព​ជួយ​ទប់​ស្កាត់​ជំងឺខ្វះ​ឈាម។​ បន្ថែម​ពីនេះ ​សមាស​ធាតុដែល​មាន​នៅក្នុង​ផ្លែ​ខ្នុ​រក៏​អាច​ជួយបង្កើន​ការ​ចរា​ចរ​ឈាម​ក្នុង​សរី​រាង្គ​ផង​ដែរ​។

ខណះពេល​ដែលទទួល​បាន​ប្រយោជន៏​យ៉ាង​ច្រើនពី​ការទទួលទាន​ សូមកុំ​ភ្លេច​ហាត់​ប្រាណ​ដើម្បី​សុខភាព​រឹង​មាំល្អ៕​

jackfruit

ផ្ទីពណ៌បៃតងផ្តល់ផលល្អបំផុត

មិន​ថាលោក​អ្នក​នៅក្នុង​តំបន់​ណានោះ​ទេ​ ក៏​លោកអ្នក​អាច​ធ្វើ​ការ​ដាំដុះ​បន្លែ​ពណ៌បៃតង​ ក៏​ដូចជាផ្ទី​ជារបស់បន្ទាប់​បន្សំ​សំរាប់​​ម្ហូប​អាហារ​ទទួលទាន​បានដែរ​។ ក្នុង​នោះផង​ដែរ​លោក​អ្នក​និង​​ទទួល​បាន​ផល​ប្រយោជន៏​យ៉ាងច្រើន​ពីវាដោយ​មិន​ដឹង​ខ្លួន​។

ស្លឹក​របស់វា​បាន​ផ្តល់​នូវ​វីតាមីន​យ៉ាងច្រើន​ ដោយសារ​ថាវាមា​នសារ​ជាតិ​រ៉ែខ្ពស់និង​សារជាតិ​ហ្វូឡេត​ ដែល​ជួយឲ្យ​ឈាមមាន​កំហាប់​ល្អ។​ បន្ថែមពី​នោះទៅទៀត​ វាជួយ​មិនឲ្យ​អស់កំលាំង​ល្ហិត​ល្ហៃ​ និងពិសេសនៅ​ជួយឲ្យ​លោកអ្នក​មិន​មាន​អារម្មណ៏ចង់​បរិភោគប​ង្អែម​ថែមទៀត​ផង។​

ក្រុមអ្នក​ឯកទេស​ខាងចំណីអាហារ​ក៏​បាន​ណែនាំថា​ ប្រភេទ​បន្លែ​ផ្ទីនេះ ​ជួយឲ្យ​មាន​កំលាំង​កំហែង​ មិនងាយ​ឆាប់​ហេវ​ ជាពិសេសនៅ​ជួយ​ប៉ូវ​សុខភាព​រាង​កាយ​ទៀត​ផង។​ចាប់​​ផ្តើម​ហូបបន្លែ​ពណ៌បៃតង​ពីពេលនេះទៅ​ ដើម្បី​សុខភាព​ល្អរបស់​លោក​អ្នក​​ ជៀសវាង​ជំងឺ​តម្កាត់​ផ្សេងៗ​៕​

2239_6

យល់ដឹងនៃការទទួលទានបន្លែជ្រក់

បន្លែ​ជ្រក់​ជា​ប្រភេទ​ម្ហូប​ម្យ៉ាង​ ដែលស្រ្តីមេផ្ទះ​ស្ទើរ​តែ​គ្រប់រូប​ចូលចិត្ត​យក​មក​ធ្វើជា​អាហារបន្ទាប់​បន្សំ​សំរាប់​ការ​ទទួលទាន​ តែមិន​ដែល​បាន​ដឹង​ពីគុណសម្បត្តិ​ និងគុណវិបត្តិ​របស់​វា​នោះទេ។​ ខាងក្រោម​នេះ ​ជាអ្វី​ដែល​មេផ្ទះ​និង​ប្រជាជន​ទាំង​ឡាយ​គួរ​ដឹង​

  • កុំទទួល​ទានបន្លែ​ជ្រក់​តែមួយ​មុខ​ ព្រោះថាបន្លែ​មួយប្រភេទ​ៗមាន​ប្រយោជន៏​ផ្សេងៗ​ពីគ្នា​ ប្រសិន​ទទួលទាន​តែមួយ​ប្រភេទ​ នោះលោក​អ្នក​ក៏​មិនបាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់នោះដែរ​។
  • បន្លែជ្រក់​ដែលល្អ ​ត្រូវតែ​មានរស​ជាតិ​មិនជូរ​ខ្លាំង​ រឺ​ប្រៃខ្លាំង​នោះទេ ​ជៀសវាង​កុំឲ្យតម្រង​នោមធ្វើការ​ធ្ងន់។​
  • កុំប្រើភាជនះ​ដែលជាអាលុយ​មីញ៉ូម​​ រឺប្លា​ស្ទិក​ ក្នុងការ​ជ្រក់​បន្លែ​ តែជំនួស​ដោយការ​ប្រើដប​ រឺឆ្នាំង​ ដោយ​សារថា​អាស៊ីដ​ពីបន្លែ​ជ្រក់​និង​កាត់ភាជនះ​រឺប្លាស្ទិក​ឲ្យសឹក​បាន។​
  • ការលាង​បន្លែជ្រក់​ មុននិង​យកទៅធ្វើ​ម្ហូប​គឺជាការ​លាង​បាក់តេរី​ដែលល្អ​ជាប់​ជាមួយ​បន្លែ។ ​ដូច្នេះបើចង់​លាង​ គួរលាង​បន្លែឲ្យ​ហើយ​មុននិង​យក​ទៅជ្រក់​ ហើយនៅពេល​ដែល​បន្លែ​ជ្រក់​ហើយ​និងមិន​បាច់លា​ងទៀត​នោះទេ។​

នេះជាចំនេះដឹង​ខ្លី​ដែលលោក​អ្នក​គួរតែដឹង​ ហើយយកទៅប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ដូច​ពាក្យ​ចាស់បាន​ពោល​ថា ​” ការ​ពារប្រសើរ​ជាងព្យាបាល​ ” ៕

Marinated asparagus vegetable salad 2012-04-08 001

អាហារដែលមិនគួរទទួលទានពេលយប់

មិន​ថាជា​អាហារ​ពេល​ព្រឹក​ ថ្ងៃ​រឺ​យប់​នោះទេ​សុទ្ធ​តែផ្តល់​គុណសម្បត្តិ​និង​គុណវិបត្តិ​ទាំង​អស់។​ ក្នុង​នោះក៏មាន​អាហារ​មួយចំនូន​តូច​ ដែលលោក​អ្នក​គួរ​ជៀស​វាងពិសារ​ពេល​យប់​ផង​ដែរ។​

  • ទឹក​ដោះគោជូរ​ រឺ​ទឹក​ដោះគោ ​ដោយ​សារវា​សំបូរ​ជាតិ​ខ្លាញ់​ពីសត្វ​ច្រើន​ ទើប​វាត្រូវ​ចំនាយ​ពេល​យូរ​ក្នុង​ការ​រំលាយ​ ជាង​ការ​រំលាយ​ទឹក​សណ្តែក​។ ប៉ុន្តែ​ទឹក​ដោះគោជូរ​ រឺ​ទឹកដោះគោ​គឺសា​កសម​បំផុត​សំរាប់​អាហារ​ពេល​ព្រឹក។​
  • ចេកអំបូង​ ជាប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែល​បង្កើន​ថាមពល​ដល់​រាងកាយ​ ដោយ​សារថា​វាមាន​កាឡូរី​ច្រើន​រហូត​ដល់ទៅ១០០​កាឡូរី​ក្នុង​១ផ្លែ។​ តាមការ​សិក្សា​បានឲ្យ​ដឹង​ថា​ចេក​អំបូង​២ផ្លែ​ អាចផ្តល់​ថាមពល​ប្រើប្រាស់​បាន​រហូត​ដល់​ទៅ៩០​នាទី។​ ដោយសារ​ក្នុង​ចេក​អំបូង​សំបូរ​ទៅដោយ​សារ​ជាតិ​ប៉ូតាស​ស្យូម​ ដូចនេះហើយ​វាមិន​សាកសម​ក្នុង​ការ​ទទួល​ពេល​យប់​នោះទេ។​
  • បបរ​សាម​ចូក ​វាជាប្រភេទ​អាហារ​ម្យ៉ាង​ដែលងាយ​រលាយ​ ហើយសមស្រប​ក្នុងការ​ទទួល​ទាន​ពេល​យប់​ តែវាមិន​ដូច​និង​អ្វី​ដែល​យើង​គិត​នោះទេ។​ បបរ​ផ្តល់ថាម​ពល​ជាច្រើន​ បូករួម​ទាំងសាច់​ដែលធ្វើ​ឲ្យ​ប្រពន្ធ័​រំលាយអាហារ​ធ្វើ​ការកាន់​តែលំបាក​នៅពេល​យប់។​

ប្រភេទអាហារ​ដែលបាន​រៀបរាប់​គួរតែជៀស​វាង​ឲ្យ​បាន​សំរាប់​អាហារ​ពេល​យប់ ​បន្ថែម​ពីនេះលោក​អ្នក​គួរ​តែហា​ត់​ប្រាណឲ្យ​បាន​ទៀង​ទាត់​ដើម្បី​សុខ​ភាព​រឹងមាំទៅថ្ងៃ​អនា​គត៕​no-a-la-leche

គុណប្រយោជន៏នៃម្រះព្រៅ

មាន​ប្រភេទ​បន្លែជាច្រើន​ដែលត្រូវ​បាន​ដាក់​លក់​នៅក្នុង​ទីផ្សារ​ ក្នុង​នោះផង​ដែរ​ក៏​មាន​បន្លែ​ម្រះ​ព្រៅ​ដែល​បាន​ផ្តល់អត្ថ​ប្រយោជន៏​ជា​ច្រើន​មក​ដល់​សុខភាព​វិញ។​ ខាងក្រោម​នេះជាគុណ​សម្បត្តិ​ដែល​អ្នក​ទាំងអស់​គ្នា​មិន​គួរ​មើល​រំលង​

  • ជំងឺ​ក្អក​ និង​ បញ្ហាផ្លូ​វដង្ហើម​ ដែលកើត​ឡើង​ពីជំងឺផ្តាសាយ​ លោក​អ្នក​អាចព្យាបាល​វា​បាន​តាមរយះស្លឹក​ម្រះ​ព្រៅ​ ដោយ​យកវា​ទៅឆុង​លាយ​ជា​មួយ​នឹង​តែ​ រឺឆុង​នឹងទឹក​ឃ្មុំ​សំរាប់​ផឹក​ក៏បាន​។ វាក៏​អាចជួយ​កាត់​បន្ថយ​ជំងឺ​រលាក​ទងសួត​បាន​ផង​ដែរ។​
  • ការពារ​ពីជំងឺ​បេះដូង​ ដោយសារ​ក្នុង​ស្លឹក​ម្រះព្រៅ​សំបូរទៅដោយ​វីតាមីន​ C​ និង​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​។ ក្រៅពី​ការពារ​ជំងឺបេះដូង​ វាក៏​បានជួ​យ​​ការពារ​ពីជំងឺ​គាំង​បេះដូង​ និង​ ជំងឺ​ដាច់​សរសៃ​ក្នុង​ខួរក្បាល​ផងដែរ។​​
  • ការពារ​ជំងឺរាក់​ស៊ីធ្មេញ​ ដោយការ​យក​ស្លឹក​ម្រះ​ព្រៅ​ទៅហាល​ឲ្យ​ស្ងួត​ ហើយ​កិនជា​ម្សៅយក​ទៅលាយ​ជាមួយ​ថ្នាំ​ដុស​ធ្មេញ​ ដើម្បី​ព្យាបាល​បញ្ហា​ធ្មេញ។ ​វាក៏​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​យកទៅ​លាយ​ជាមួយ​ថ្នាំ​ដុសធ្មេញ​ប្រភេទ​ខ្លះ​ផង​ដែរ។​​
  • ព្យាបាល​ជំងឺកុមារ​ ដូច​ជា ក្អ​ក ផ្តាសាយ ​រាក​ ក្អួត​ ដោយ​យកស្លឹក​ម្រះព្រៅកិន​លាយ​ជាមួយនិង​ទឹកក្តៅឧ​ណ្ហៗ។​​

បន្ថែម​ពីចំនុចខា​ងលើនេះ ​វាក៏បាន​ជួយ​ដល់ស្បែក​ សក់​ ជំងឺ​ទឹកនោម​ផ្អែម​ និង​ជំងឺមហារីក​ផង​ដែរ​ ហើយវា​ក៏ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​បាន​ចំរាញ់យក​សារធាតុ​នេះទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យសុខាភិបាល​ផង​ដែរ៕​holy-basil-2

គុណសម្បត្តិនៃផ្លែឈើរសជាតិជូរ

និយាយ​ដល់ផ្លែ​ឈើ​រស​ជាតិ​ជូរ​ ភាគ​ច្រើន​អ្នក​ដែលចូលចិត្ត​បរិភោគ​ជាង​គេ​នោះគឺ​ ស្ត្រី​ ប៉ុន្តែ​ភាគ​តិច​ណាស់​ដែលដឹង​ពី​គុណតំលៃរ​បស់​ផ្លែ​ឈើទាំង​អស់​នោះ។​ ខាងក្រោម​នេះ​ជា​គុណស​ម្បត្តិ​ដែល​មិន​អាច​មើល​រំលង​

  • ស្ពឺ ជា​ផ្លែឈើមួយ​ប្រភេទ​ដែលមាន​សារជាតិ​អុក​ស៊ីដ​កម្មខ្ពស់​ ដែលជួយ​ការពារ​មិន​ឲ្យកើត​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ឲ្យស្បែក​មុខ​កើត​ស្នាម​អុជ​ខ្មៅ​ និង​ពិសេស​នៅជួយ​ឲ្យ​ស្បែក​មុខ​រលោង​ទៀត​ផង។​
  • ​ស្វាយ​ ជាផ្នែក​មួយដែល​បាន​ជួយ​កាត់បន្ថយអាការ​រមួល​ពោះ ​និង​អាការងងឹតមុខ​បាន​យ៉ាង​ល្អ​។ ក្រៅ​ពីនេះ​ វា​ក៏អាច​ជួយ​ឲ្យ​បាត់​អាការ​ក្តៅ​ខ្លួន​ដោយ​សារ​គ្រុន​បានមួយ​កំរិត​ទៀត​ផង។​
  • ផ្លែប៉ោម​បៃតង​ មានសារ​ជាតិ​ម្យ៉ាង​ដែល​ជួយសំរួល​ឲ្យ​ពោះវៀន​ធ្វើ​ការ​ប្រក្រតី​ ប្រពន្ធ័​បញ្ចេញកាក​សំណល់​មិន​មាន​បញ្ហា​និង​ជួយកាត់​បន្ថយ​អាស៊ីដ​ក្នុង​ក្រពះអាហារបាន​​ផង​ដែរ​។​
  • ​ផ្លែត្របែក​ បានជួយបន្ថយ​សារជាតិកូ​លេស្តេរ៉ូល​នៅក្នុង​សរសៃឈាម​ និង​ជួយបន្សាប​សារ​ជាតិ​ពុលដែលចេ​ញពី​រាងកាយ​របស់​យើង​ផង​ដែរ។​​
  • ផ្លែក្រូច​ ដែលសំបូរ​ទៅដោយ​វីតាមីន​ A​ ខ្ពស់ ដូ​ចនេះហើយ​វាអាចជួ​យដល់​ក្រសែភ្នែក​។ ចំពោះអ្នក​ដែលមាន​ក្រសែ​ភ្នែក​ចុះខ្សោយ​គួរតែចាប់​ផ្តើមហូប​ផ្លែ​ក្រូច​ឲ្យ​បាន​ញឹក​ញាប់។​​
  • ផ្លែម្នាស់​ ដែលពោរ​ពេញ​ទៅដោយសារ​ជាតិ​កាល់ស្យូម​បាន​ជួយទៅដល់​ឆ្អឹង​និង​ធ្មេញ។​ ក្រៅពីនេះ​វានៅ​ជួយរំលាយ​សាច់​ដែល​មិន​បង្កការ​លំបាក​ដល់ការ​ធ្វើការងារ​របស់ពោះ​វៀនធំ​ ដោយជួយកាត់​បន្ថយ​អាការះ​ចុក​ឆ្អល់​ពោះ ​ជួយ​ជុសជុល​កោសិកា​ដែល​សឹក​ខូច​និង​ជួយផ្សះ​ដំបៅមិន​ឲ្យរីក​ក្លាយ​បាន​ទៀត​ផង។​

ដោយសារ​តែអត្ថ​ប្រយោជន៏​ដែលមិន​អាច​កាត់ថ្លៃបាន​ទាំង​អស់​នេះហើយ​ លោកអ្នក​គួរតែចាប់​ផ្តើមយក​ចិត្ត​ទុកដាក់​ក្នុង​ការ​ហូបចុក​ ដើម្បី​សុខភាពល្អ​ដែលជៀស​ផុត​ពីជំងឺបៀត​បៀន​ផ្សេងៗ៕​

fruit