Logo

អាហារ &សុខភាព

តើ​ប្រិយ​មិត្តចូល​ចិត្ត​ពិសា​ផ្លែ​មៀន​ខ្មែរ ឬទេ?

ឥលូវ​នេះ​ដល់​រដូវ​មៀន​ខ្មែរ​ទៀត​ហើយ ខ្ញុំ​មាន​អារម្មណ៏​សប្បាយចិត្ត​ ព្រោះ​វា​ជា​ប្រ​ភេទ​ផ្លែ​មៀន​ដែរ​ល្អ។​ តើ​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​មៀន​កោះ​ក្រ​បី​ដែរ​ ឬទេ? ហើយ​តើ​អ្នក​មាន​ដឹង​ទេ​ថា​ការ​បរិភោគ​ផ្លែ​មៀន​ផ្ដល់​អត្ថ​ប្រ​យោជន៏​អ្វី​ខ្លះ​ដល់​សុខភាព​យើង?

សម្រាប់​សុខភាព​យើង​ផ្លែមៀន​​ផ្ទុក​ទៅដោយ​ ជាតិដែក​ កាល់ស្យូម​ ផូស្វ័រ​ កាបូនអ៊ីដ្រាត​ ប្រូតេអ៊ីន​ ខា្លញ់​ និង​ពពួក​វីតាមីន A, C, B2, B2​ និង​នីយ៉ាស៊ីន។​

ផ្លែមៀន​ ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ជាថ្នាំ​កែរោគ​ ឈឺក្រពះ​ សម្រាន្ត​មិនលក់​ ខូចសតិ​ និងមាន​ទឹក​ដក់​ក្នុងភ្នែក។ ​

ផ្លែមៀន​ ក៏​អាច​ជួយ​ពង្រីក​បេះដូង​ និង​ចិញ្ចឹម​ឈាម​បាន​ផងដែរ។​ មួយ​វិញ​ទៀត​ បើ​គេ​យក​សាច់​មៀន​ និងស្ករ​ក្នុង​បរិមាណ​ស្មើគ្នា​ យក​ទៅ​រម្ងាស់​ក្នុង​ទឹក​រហូត​ក្លាយ​ទៅ​ជា​ទឹកស្ករ​ អាច​ជា​ថ្នាំ​ជំនួយ​កម្លាំង​បាន​ ដោយ​លោក​ អ្នក​ ពិសា​ឲ្យ​បាន​ពីរដង​ក្នុង​មួយថ្ងៃ។​ ទឹក​រម្ងាស់​សាច់​មៀន​ស្ងួត​ អាច​ធ្វើ​ជា​ថ្នាំ​ពៅ​កម្លាំង​ សម្រាប់​រោគ​សម្រាន្ត​មិនលក់​ និង​រោគ​ស្ពឹក​សរសៃ​ប្រសាទ​ ឬភ្លេច​ភ្លាំង។​

ចំណែក​ នៅប្​រទេស​វៀត​ណាម​វិញ​ គេយក​ភ្នែក​គ្រាប់​មៀន ​យក​ទៅ​កិន​សម្រាប់​ព្យាបាល​ពស់ចឹក​ ដោយ​សារ​គេជឿថា​ វា​អាច​ជួយ​ស្រូប​យក​ជាតិ​ពិស​បាន។​

ផ្លែ​មៀន​ មាន​សារ​ប្រយោជន៍​ទាំង​នេះ​បាន​ លុះ​ត្រា​លោក​អ្នក​ ចេះ​ជ្រើសរើស​ ផ្លែ​មៀន​ណា​ដែល​មិនមាន​ជាតិ​គីមី​លើស​បរិមាណ។

Longand

អត្ថបទៈ Sreysrol Alit (Facebook)

អត្ថ​ប្រយោជន៏ពីការ​ពិសារ​ផ្លែ​ធូរេន

ផ្លែ​ធូរេន​មិន​ខុស​ពីផ្លែ​ ចេក​, ផ្លែប័រ​ និង​ផ្លែ​ខ្នុរ​នោះ​ទេ ​គឺ​សម្បូរ​សារធាតុ​ធ្វើ​ឱ្យ​មាន​កម្លាំង,​ ជាតិរ៉ែ ​និងវីតាមីន។​ ផ្លែ​ធូរេន​ ១០០​ក្រាម​ផ្តល់​កាល់​ឡូរី​រហូត​ដល់​ ១៤៧​កាល់ឡូរី។​

សាច់​របស់​វាមាន​លក្ខណៈ​ទន់​ ងាយ​ស្រួល​ដល់​ការ​រំលាយ​បាន​ទៅ​ជាជាតិ​ស្ករ​ប្រភេទ​ Fructose និង Sucrose សម្រាប់​បំលែង​ទៅ​ជា​ថាមពល​ និង​ពង្រឹង​ដល់​សុខ​ភាព​រាង​កាយ។​ ទោះ​បី​ជា​វា​ផ្ទុក​ទៅ​ដោយ​ជាតិខ្លាញ់​ដ៏ច្រើន​ វា​ក៏​មិន​មាន​ជាតិខ្លាញ់​ប្រភេទ​ Saturated Fats ​និង​កូ​ឡេស្តេរ៉ុល​ដែរ។​
ផ្លែ​ធូរេន​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ សម្រាប់​ធ្វើ​ឱ្យ​លា​មក​ទន់​ល្អ។ ជាតិ​សរសៃ​ជួយ​ការពារ​ភ្នាស់​សម្បោរ​ក្នុង​ពោះវៀនធំ​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប៉ះពាល់​ និង​ការ​តោង​នៃ​សារធាតុ​បង្ក​មហារីក​ក្នុង​ពោះវៀនធំ។​
ធូរេន​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អង់​ទី​អុក​ស៊ី​ដង់​វីតាមីន C​ ។ ​ការ​ទទួល​ទាន​អាហារ​សម្បូរ​វីតាមីន​ C​ ជួយ​ការពារ​រាងកាយ​សាំ​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​ភ្នាក់​ងារ​បង្ករោគ​ និង​រ៉ា​ឌី​កាល់សេរី​។

ផ្លែ​ឈើ​គឺជា​ប្រភព​ដ៏ល្អ​មួយ​នៃ​វីតាមីន B​កំផ្លេច​ ដូចជា ​Niacin, Riboflavin, Pantothenic Acid (វីតាមីន B5),​ Pyridoxine (វីតាមីន B6) ​និង Thiamin (វីតាមីន B1)។​ វីតាមីន​ទាំងនេះ​មាន​សារៈ​សំខាន់​សម្រាប់​រៀងកាយ​ដើម្បី​ជំនួស​សារធាតុ​ចាស់​ចេញ​ពី​ក្នុង​ខ្លួន​វិញ។​

លើស​ពីនេះ​ទៅ​ទៀត​ វាក៏​ផ្ទុក​ទៅ​ដោយ​ចំនួន​សារធាតុ​រ៉ែល្អៗ​ដែរ​ដូចជា ​ម៉ាញ៉េស្យូម,​ ទងដែង,​ ដែក​ និង​ម៉ង់ហ្គាណែស។​  ម៉ង់​ហ្គាណែស​ត្រូវ​បាន​រាងកាយ​ប្រើប្រាស់​ជា ​Co-factor​ សម្រាប់​ក្លាយ​ទៅ​ជា​អង់ស៊ីម​អង់ទីអុកស៊ីដង់​ Superoxide Dismutase។ ទងដែង​និងដែក​ប្រើ​សម្រាប់​បង្កើត​គ្រាប់​ឈាម​ក្រហម។​

ផ្លែ​ធូរេន​ស្រស់​សម្បូរ​ជាតិ​ប៉ូតាស្យូម​ខ្លាំង​ណាស់។​ ប៉ូតាស្យូម​នេះ​គឺជា​អេឡិច​ត្រូលីត្រ​ដ៏សំខាន់​មួយ​របស់​កោសិកា​ សម្រាប់​ជំនួយ​ដល់​ការ​គ្រប់គ្រង​ចង្វាក់​បេះដូង​ និង​សម្ពាធ​ឈាម។​

លើសពី​នេះ​ទៅ​ទៀត​ វាក៏ផ្ទុក​ទៅ​ដោយសារ​ធាតុ Tryptophan ​(ត្រូវ​បាន​គេស្គាល់​ថា​ជា​ថ្នាំ​ងងុយ​ដេក​ពីធម្មជាតិ)​ ដែល​ជា​អាស៊ីត​អាមីណេ​យ៉ាង​សំខាន់​ក្នុង​កម្រិត​ខ្ពស់​ ដើម្បី​អោយ​រាងកាយ​បម្លែង​ ទៅជា ​Serotonin និង Melatonin ដែល​ជាសារធាតុ​គីមី​សរសៃ​ប្រសាទ​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អោយ​ដេក​លក់​ និង​ព្យា​បាល​ជំងឺ​ឆ្គួត​ជ្រូក​បាន​ផង​ដែរ៕

Durent

អត្ថបទៈ Sreysros Alit (Facebook)

កំពូល​​អាហារ​​ដែល​​​ជួយ​​ដល់​​​សុខភាព​​បំផុត

​អាហារ​ គឺ​ជា​តម្រូវ​ការ​ ចាំ​បាច់​ សម្រាប់​មនុស្ស​យើង​គ្រប់​គ្នា។​តែ​ការ​ជ្រើស​រើស​​អាហារ​​ញ៉ាំ​ឬ​ទទួល​ទាន​ផ្សេងៗ​​ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​សុខភាព​បំផុត​ ទើប​ជា​រឿង​សំខាន់​។​នៅ​ថ្ងៃ​នេះ​ខ្មែរ​៧៩ សូម​លើក​យក​កំពូល​អាហារ​ទាំង​៥​ដែល​ជួយ​ឲ្យ​សុខភាព​​ល្អ​បំផុត។​តើ​អាហារ​ទាំង​៥​មុខ​នោះ​មាន​អ្វី​ខ្លះ​ទៅ?

​ទី១.​ សាច់​​សត្វ​ស្លាប​ឬ​បក្សី​ដូច​ជា​សាច់​មាន់​​ជាពិសេស។​អាហារ​ប្រភេទ​នេះ​គឺ​វា​សំបូរ​ទៅ​ដោយ​​ជីវជាតិ។​ឧទាហរណ៍​ដូច​ជា​សាច់​មាន់​ចៀន​គឺ​ជា​ម្ហូប​ដែល​ជួយ​ដល់​សុខភាព​របស់​យើង​បំផុត​ហើយ​ជា​ពិសេស​វា​មាន​ជាតិ​ប្រូតេអ៊ីន​ធាត់​ទាប​និង​ជួយ​រក្សា​ទម្ងន់​ទៀត​ផង។​សាច់​សត្វ​ស្លាប់​ឬ​បក្សី​​គឺ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន C, E​ជា​ដើម​ដែល​ជា​តម្រូវ​ការ​បំផុត​សម្រាប់​សុខភាព​រាង​កាយ។

Chicken

ទី២.​សណ្ដែក​ផ្សេងៗ​​(ខៀវ​)​គឺ​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ផង​ដែរ​ព្រោះ​វា​សំបូរ​នូវ​ជីវជាតិ​ម្យ៉ាង​​ដែល​មាន​ឈ្មោះ​ថា​Fiber ​​ដែល​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្ងប់​និង​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ផង​ដែរ។​​ក្រៅ​ពី​នេះ​សំណែក​ខៀវ​​ជួយ​ឲ្យ​យើង​ជៀស​ផុត​ពី​ជំងឺ​ទល់​លាមក​និង​ឫសដូង​បាត។

bean

ទី៣.​ខ្ទឹម​ស​ឬ​ក្រហម​និង​ខ្ទឹម​បារាំង​គឺ​ជា​ក្រុម​អាហារ​ដែល​មាន​មុខ​ងារ​សំខាន់​ៗ​ជា​ច្រើន​​ជា​ពិសេស​​ពួក​​វា​មាន​ប្រជាប្រិយ​ភាព​ជា​គ្រឿង​ផ្សំ​របស់​ស៊ុប។ ​ខ្ទឹម​ស​ឬ​ក្រហម​និង​ខ្ទឹម​បារាំង​គឺ​វា​ជួយ​ជម្រុញ​សុខភាព​របស់​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដែល​ក្នុង​នោះ​វាង​ជួយ​ជម្រះ​ជាតិ​វិទ្យុ​សកម្ម​ចេញ​ពី​រាងកាយ,​ជួយ​ឲ្យ​បេះដូង​ដំណើរ​ការ​បាន​ល្អ​,​ការ​ពារ​ជំងឺ​មហារីក,​ជួយ​ភ្នែក​ជា​ដើម។

onion

ទី៤.​ប្រេង​ឆា​អូលីវ​គឺ​អំណោយ​ពិសេស​​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ដោយ​សារ​តែ​វា​មាន​សារប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​។​ប្រេង​ឆា​អូលីវ​​អាច​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​​ជួយ​ការ​ពារ​រាង​កាយ​របស់​យើង​​ពី​ការ​លើស​ជាតិ​ស្ករ។​បន្ថែម​លើ​នេះ​ទៀត​អូលីវ​គឺ​វា​មាន​ប្រសិទ្ធិភាព​ក្នុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​មហារីក​ពោះ​វៀន​ធំ,​សុដន់,​ទឹក​នោម​ផ្អែម​និង​ជំងឺ​បេះដូង​ផ្សេង។

Olive

ទី៥.​គ្រប់​ស្វាយ​ចន្ទី​និង​គ្រប់​ធញ្ញជាតិ​ផ្សេង​គឺ​ជា​​អាហារ​ដែល​មាន​គុណ​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​និង​មាន​ជាតិ​កាឡូរី​ខ្ពស់​​។អាហារ​ប្រភេទ​នេះ​គឺ​វា​បញ្ចុះ​កម្រិត​ជាតិ​​​ខ្លាញ់​(cholesterol )អាក្រក់​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​បេះដូង,​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង,​ដាច់​សរសៃ​ឈាម​និង​លើស​​ឈាម​ជាដើម។​គ្រប់​ស្វាយ​ចន្ទី​និង​គ្រប់​ធញ្ញជាតិ​ផ្សេង​ក៏​ជា​​អាហារ​ពិសេស​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម។​គុណ​ប្រយោជន៍​ផ្សេងទៀត​នោះ​ពួក​វា​ជួយ​បញ្ចុះ​ទម្ងន់,​ការ​ពារ​ជំងឺ​មហារីក​និង​ជួយ​ឲ្យ​ការ​ចង់​ចាំ​បាន​ល្អ។

Rikray svay chanty

ក្នុង​ចំណោម​អាហារ​ទាំង​៥​ខាង​លើ​នេះ តើ​ប្រិយមិត្ត​ដែល​ធ្លាប់​ញ៉ាំ​ឬ​ទទួល​ទាន​អាហារ​ណា​មួយ​ដែរ​​ទេ?​តើ​ប្រិយមិត្ត​មាន​ស្គាល់​អាហារ​ណា​ដែល​មាន​គុណ​ប្រយោជន៍​បំផុត​ដល់​សុខភាព​ទេ?

អត្ថបទៈ ខ្មៅ រ៉ុង

តែ​​បៃ​តង​ ផ្ដល់​​នូវ​​សារ​ប្រយោជន៍​​ជា​ច្រើន​​យ៉ាង​​មិន​​នឹក​​ស្មាន​​ដល់!!

ប្រិយមិត្ត​ភាគ​ច្រើន​ ជឿ​ថា​ពិត​ជា​ បាន​ពិសា​ឬ​ធ្លាប់​សាក​តែ​បៃតង​មិន​ខាន​ទេ តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​ថា​ប្រិយមិត្ត​បាន​ដឹង​តែ​សារប្រយោជន៍​របស់​វា​តែ​មួយ​ចំនួន​ប៉ុណ្ណោះ។​តើ​តែ​បៃតង​ផ្តល់​នូវ​អត្ថប្រយោជន៍​អ្វី​ខ្លះ​ទៅ?​​​

តែ​បៃតង​ ផ្តល់​នូវ​សារប្រយោជន៍​ជាច្រើន​ដូច​ខាងក្រោម​នេះ
-ប្រឆាំង​នឹង​ជំងឺ​មហារីក
– ការ​បន្ថយ​នូវ​សារធាតុ​ខ្លាញ់
-បង្កា​ជំងឺ​ដង្កូវ​ស៊ី​ធ្មេញ
-ការពារ និង​បង្កា​ជំងឺ​បេះដូង
-បង្កា​រោគ​ទឹកនោមផ្អែម
-ការពារ​ដល់​ប្រព័ន្ធ​សិរី​រា​ង្គ​និង​ធ្វើ​ឲ្យ​មាន​សុខ​ភាព​ល្អ
-ជួយ​ធ្វើ​ឲ្យ​ធ្មេញ​កាន់​តែមាន​ភាពរឹង​មាំ
-ជួយ​ឲ្យ​អ្នក​មានការ​ស្រក​ទម្ងន់ និង​កាត់បន្ថយ​នូវ​បាក់តេរី​ក្នុង​មាត់​របស់​អ្នក
-បង្ការ​ជំងឺ​ភ្លេចភ្លាំង
-ធ្វើ​ឲ្យ​ស្បែក​មាន​សុខ​ភាពល្អ
-ជួយ​បង្ការ​នូវ​ក្លិន​មាត់​មិនល្អ

បន្ទាប់​ពី​បាន​បាន​ដឹង​ពី​សារប្រយោជន៍​​ដ៏​ច្រើន​របស់​តែ​បៃតង​ហើយ​ សូម​ប្រិយមិត្ត​កុំ​ភ្លេច​ពិសារ​វា​ឲ្យ​បាន​ទៀង​ទាត់​ណា​ដើម្បី​សុខភាព​ល្អទាំង​អស់​គ្នា។

green-tea21

 

រូបភាពៈFacebook

អត្ថបទៈ ខ្មៅ រ៉ុង

ស៊ុត​សត្វ​ មានគុណ​ប្រយោជន៍​ កាត់​បន្ថយ​ជំងឺបេះដូង!

ប្រិយមិត្ត​ភាគ​ច្រើន​ សុទ្ធ​តែ​បាន​ញ៉ាំ​ ឬ​ទទួល​ទាន​ស៊ុត​សត្វ​មិន​ខាន នេះ​គឺ​ជា​ការ​ជឿ​ជាក់​របស់​ខ្មែរ​៧៩។​ហើយ​ថ្ងៃ​គេហទំព័រ​យើង​ខ្ញុំ​សូម​លោក​គុណ​ប្រយោជន៍​នៃ​ស៊ុត​សត្វ​​ជាពិសេស​ស៊ុត​មាន់​ឬ​ទា​មក​ចុះផ្សាយ។

​ពិត​ណាស់​ស៊ុត​សត្វ​ជាពិសេស​ផ្នែក​លឿង​របស់​វា​គឺ​មាន​គុណ​ប្រយោជន៍​មិន​ត្រឹម​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេ ​វា​ថែម​ទាំង​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ជំងឺ​មហារីក​សុដន់​ទៀត​ផង។

លើស​នេះ​ទៀត​​បើ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ផង​ដែរ​ថា​​ស៊ុត​សត្វ​វា​ជា​អាហារ​ដែល​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​និង​ផ្ដល់​ថាម​ពល​ផងដែរ​​ប្រសិន​បើ​ លោក​​អ្នក​អាច​ទទួល​ទាន​វា​​ពីរ​ដង​មួយ​សប្ដាហ៍​នោះ។​ជា​មួយ​គ្នា​​នេះ​ដែរ​ស៊ុត​សត្វ​ក៏​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ផង​ដែរ។

​ដូច្នេះ​​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ទាំង​អស់​គ្នា​​សូម​ប្រិយមិត្ត​​នូវ​ការ​ណែនាំ​ខាង​លើ​នេះ​និង​ដើម្បី​បញ្ចៀស​នូវ​ជំងឺ​​ខាង​លើ​នេះ។​តើ​ប្រិយមិត្ត​យល់​ថា​ស៊ុត​សត្វ​មាន​គុណ​ប្រយោជន៍​អ្វី​ទៀត​ទេ?

ពងទា​ចៀន​ម្រះ

អត្ថបទៈ ខ្មៅ រ៉ុង

គុណ​ប្រយោជន៍​នៃ​ការ​ពិសា​ទឹក​ផ្លែ​ត្របែក​

ផ្លែ​ត្របែក​គឺជា​ផ្លែ​ឈើ​ដែល​គេ​ និយម​ពិសា​បំផុត​នៅ​ក្នុង​ប៉ែក​អាស៊ី​នៃ​ពិភព​លោក​ ដោយ​ហេតុ​ថា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ច្រើន​យ៉ាង​ជួយ​ដល់​សុខភាព​មនុស្ស។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​ជា​ផ្លែ​ឈើ​ដែល​មាន​រស​ជាតិ​ជូរ​អែម​ឆ្ងាញ់​គួរ​ឲ្យ​ចូល​ចិត្ត​ពិសា​សម្រាប់​មនុស្ស​គ្រប់​វ័យ​ផង​ដែរ។​

យោង​តាម​គេហ​ទំព័រ​ healthyeatingfact.com ​បាន​បង្ហាញ​ថា​ផ្លែ​ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់​ ដោយ​វា​ផ្តល់​ជា​ជំនួយ​ដល់​សុខភាព​ស្បែក​ សុខភាព​រាងកាយ​ ទប់​ស្កាត់​ការពារ​ជំងឺ​ផ្សេងៗ​ ព្រោះ​វា​មាន​វីតាមីន​មួយ​ចំនួន​ ដូចជា​ វីតាមីន​C ​វីតាមីន​ B, A ,​កាល់ស្យូម,​ ហ្វូសហ្វ័​ ,ធាតុ​ដែក​ និង​ប៉ិចទីន​ (Pectin)​។ ​ផ្លែ​ត្របែក​មាន​សារ​ធាតុ​សរសៃ​ខ្ពស់​ ដែល​ល្អ​ក្នុង​ការ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ កម្ចាត់​ធាតុ​កខ្វក់​ផ្សេងៗ​ដែល​នៅ​ដក់​ជាប់​ក្នុង​ពោះវៀន។

​ចំណែកឯ​គេហ​ទំព័រ​ organicfacts.net ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ត្របែក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ទាំង​ស្លឹក​ និង​ផ្លែ​របស់​វា។​ គុណ​ប្រយោជន៍​នៃ​ត្របែក​ដែល​បាន​បង្ហាញ​នោះ​រួម​មាន៖​

​ការ​ព្យាបាល​ជំងឺ​រាគ​រូស​ ឬ​រាគ​មួល(​ដោយ​បុក​ចំរាញ់​យក​ទឹក​ក្នុង​ស្លឹក​មក​លាយ​នឹង​ទឹក​ស្អាត​ឬ​ទឹក​ឆ្អិន​ពិសា) រោគ​ទល់​លាមក​(សម្អាត​ពោះវៀន)​ និង​ជំងឺ​ក្អក​ ឬ​ផ្តាសាយ​ ។ ​ការ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​(កាត់​បន្ថយ​ខូឡេស្តេរ៉ូល)។​ ជួយ​សម្រក​ទម្ងន់​ គ្រប់គ្រង​បញ្ហា​ទឹក​នោម​ផ្អែម​ ការពារ​ក្រពេញ​ប្រូស្តាត​(ក្រពេញ​មេ​ជីវិត​ឈ្មោល)​និង​ជួយ​ថែ​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​ស្រស់​ស្អាត​ក្មេង​ខ្ចី​ ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​A,B,C ​និង​ប៉ូតាស្យូម​ដែល​អាច​ជួយ​កម្ចាត់​ជាតិ​កខ្វក់​ និង​ទប់ស្កាត់​ភាព​ចាស់​ជ្រីវ​ជ្រួញ​ជាដើម។

ដូច្នេះ​ ដើម្បី​សុខភាព​សម្រស់​ សុខភាព​រាងកាយ​ និង​ការ​កាត់​បន្ថយ​ ក៏ដូចជា​ការពារ​ជំងឺ​ដង្កាត់​ផ្សេងៗ​ លោក​អ្នក​គួរ​តែ​អនុវត្ត​ពិសា​ទឹក​ផ្លែ​ត្របែក​ ឬ​ទឹក​ស្លឹក​របស់​វា​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ផង​ ថែម​ទាំង​មិន​សូវ​ចំណាយ​លុយ​កាក់​ច្រើន​ផង៕img_9513
តើអ្នកចូលចិត្តញាំត្របែកទេ?