Logo

អាហារមានប្រយោជន៍

ការ​សិក្សា​មួយ​រក​ឃើញ​ថា​ផឹក​កាហ្វេ​លាយ​ស្ករ​ជួយ​បង្កើន​ការ​ចង​ចាំ

អ្នក​វិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យាល័យ បាសេ​ឡូណា ក្នុង​ប្រទេស​អេ​ស្ប៉ាញ បាន​ធ្វើ​តេស្ត​ស្កេន ខួរ​ក្បាល​អ្នក​ស្ម័គ្រ​ចិត្តច្រើន​នាក់ បន្ទាប់​ពីពួក​គេ​ផឹក​កា​ហ្វេ​លាយ​ជាមួយ​ស្ករ ផឹក​កាហ្វេ​សុទ្ធ អត់​មាន​លាយ​ស្ករ និងហូបស្ករ ឬផឹក​ទឹក​ស្ករ ជាដើម​។

ការ​សិក្សា​នោះ​រក​ឃើញ​ថា ការផឹក​កាហ្វេ​លាយ​ស្ករ​នៅ​ពេល​តែ​មួយ ជួយ​ជំរុញ​សមត្ថ​ភាព របស់​ខួរ​ក្បាល​ច្រើន​ជាង​ការ​ផឹក​កាហ្វេ ឬផឹក​ទឹក​ដាច់​ដោយ​ឡែក​ពីគ្នា។ អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ជំនឿ​ចិត្ត​ថា ទាំង​កាហ្វេ​និង​ស្ករ បង្កើន​ប្រសិទ្ធភាព​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ការ​ជំរុញ​សមត្ថ​ភាពខួរ​ក្បាល ដូច​ជា​ការ​ចង​ចាំ និង​ការ​យក​ចិត្តទុក​ដាក់​កាន់​តែ​ប្រសើរ​។

កាហ្វេ​លាយ​ស្ករ​គឺ​ជាវិធី​ដ៏ល្អ​បំផុត​ដើម្បី​ត្រៀម​ខួរ​ក្បាល​ សម្រាប់​ការងារ​ដ៏​មមាញឹក។ ក្រុម​អ្នក​ស្រាវ​ជ្រាវ ​អះ​អាង​ថា ការ​ផឹក​កាហ្វេបីពែង​ក្នុងមួយ​ថ្ងៃ អាច​កាត់​បន្ថយ​ការ​ភ្លេច​ភ្លាំង ការ​ចង​ចាំ​បាន​កាន់​តែ​ប្រ​សើរ។

coffee

អាហារដែលមិនគួរទទួលទានច្រើន

ជា​ទូទៅ​មាន​ប្រភេទ​អាហារ​ច្រើន​ណាស់ដែល​មាន​គុណ​សម្បត្តិ​សំរាប់​រាង​កាយ​ តែ​នៅ​ពេល​ដែល​លោក​អ្នក​ទទួលទាន​ច្រើន​ពេក​ទៅ​ វា​បែរ​ជា​បំផ្លាញ​សុខ​ភាព​និង​រាង​កាយ​លោក​អ្នក​ទៅវិញ។​ ខាង​ក្រោម​នេះជាប្រ​ភេទ​អាហារ​ខ្លះ​ដែល​លោក​អ្នក​មិន​គួរ​ទទួល​ទាន​ច្រើន​។

  • ប៊ីចេង​ លោក​អ្នក​មិន​គួរ​ទទួល​ទាន​វា​ឲ្យ​លើស​ពី​ ៦​ ក្រាម​ ក្នុង​មួយថ្ងៃ​ទេ​ ពី​ព្រោះ​វា​និង​ធ្វើ​ឲ្យ​អាស៊ីដ​ក្លូតា​មិក​នៅក្នុង​ឈាម​កើន​ខ្ពស់​បង្ក​ផល​ប៉ះពាល់​ដល់​តួនាទី​របស់​អេ​ឡិច​ត្រុង​​កាល់​ស្យូម​ និង​ម៉ាក់​នី​​​ស្យូម​ ដែល​និង​ធ្វើ​ឲ្យ​ឈឺក្បាល​ ញ័រ​ទ្រូង​ រមួល​ពោះ ហើ​យ​វាក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រពន្ធ័​បន្ត​ពូជ​ផង​ដែរ​។
  • តៅហ៊ូ​ ក្នុង​ប្រពន្ធ័​ផលិត​របស់​តៅហ៊ូដែល​​​​​​ផ្អាប់​និង​មាន​ឪកាស​ឆ្លង​មេរោគ​។ វាក៏​អាច​រំលាយប្រូតេ​អ៊ីន​​​ និង​ អ៊ីត្រូ​ជេន​ស៊ុតហ្វៃ​ ដែល​និង​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ។​
  • គ្រាប់​ផ្កា​ឈូក​រត្ន័​ វា​ជាប្រភេទ​គ្រាប់​ធញ្ញាណ​ជាតិ​ម្យ៉ាង​ដែល​មាន​សមាស​ធាតុ​អាស៊ីត​ខ្លាញ់​រលាយ​ ដូច្នេះ​ហើយ​បើសិន​ជាទទួល​ទាន​ច្រើន​ពេក​ វា​និង​ធ្វើ​ឲ្យ​ប្រពន្ធ័​មេតា​បូលីស៊ី​ម​នៃខ្លាញ់​ប្រែ​ប្រួល​ដែល​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​កក​ផ្តុំ​នៅក្នុង​ថ្លើម​​​ ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​បាន​។
  • មីកញ្ចាប់​ មាន​សារធាតុ​ការពារ​ផ្អូម​ និង​សារធាតុ​ផ្សំបង្កើន​​​​​រស​ជាតិ​​ដែល​​​​គ្មាន​ប្រយោជន៏​ដល់​រាង​កាយ។ ដូច​នេះហើយ​នៅពេល​ដែល​លោក​អ្នក​ពិសារ​មីកញ្ចប់​ច្រើន​ពេក​នោះ ​វានិង​ធ្វើ​ឲ្យ​ខ្វះជីវ​ជាតិ​អាហារ​និង​អាច​សន្សំ​សារធាតុ​ពុល​នៅក្នុង​រាង​កាយ​កាន់​តែច្រើន​។
  • នំ​ចាខ្វៃ​ ជាប្រភេទ​នំម្យ៉ាង​ដែលមិ​នគួរ​ទទួល​ទាន​ញឹក​ញាប់​ពេក​នោះទេ​ ពី​ព្រោះ​ថា​វា​និង​ផ្តល់​ផល​អាក្រក់​ដល់​ខួរ​ក្បា​ល​ និង​កោសិកា​សរសៃ​ប្រសាទ​ឆាប់​ចុះខ្សោយ​ អាច​កើត​ជំងឺ​ភ្លេច​ភ្លាំង​ច្រើន​ ហើយ​វា​ក៏អាចធ្វើ​ឲ្យ​លោក​អ្នក​អាច​មាន​អាកា​រក្តៅក្នុង​ផង​ដែរ​។

ព្យាយាម​នៅឲ្យ​ឆ្ងាយ​ទៅតាម​ដែល​លោក​អ្នក​អាច​ធ្វើ​ទៅបាន​ ដើម្បីសុ​ខភាព​ល្អ​ទៅថ្ងៃ​មុខ​៕​

Chopstick-Noodles

គុណសម្បត្តិរបស់ថ្លើមសត្វ

នៅ​ក្នុង​រាងកាយ​មនុស្ស​ម្នាក់​ៗត្រូវ​ការ​សារ​ធាតុ​ជា​ច្រើន​ដើម្បី​ផ្គត់​ផ្គង់​ ក្នុង​នោះរាង​កាយ​ក៏ត្រូវ​ការ​វីតា​មីន​ដែល​ចេញ​ពី​សារពាង្គ​របស់​សត្វ​ផង​ដែរ។​ ថ្លើម​សត្វ​ជា​ចំនែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ ហើយ​ខាង​ក្រោម​នេះជាអត្ថ​ប្រយោជន៏​ដែល​លោកអ្នក​គួរតែដឹង​

  • វីតាមីន​ A ជា​ចំនែក​មួយដែល​ជួយ​ជុល​ជួស​ និង​ជំនួយ​ស្បែក​ផ្នែក​រន្ធ​ច្រមុះ​និង​ពោះវៀន។​ វា​ក៏បាន​ធ្វើឲ្យ​ជា​លិ​កា​ភ្នែក​អាច​មើលឃើញ​ក្នុង​ទីងងឹត​បាន​ផង​ដែរ។​
  • វីតា​មីន​ B2 បាន​ជួយ​បង្កើន​ថាម​ពល​ក្នុង​កោសិកាធ្វើ​ឲ្យ​ស្បែក​ខ្លាំង​និងមុខ​របួសឆាប់​ជាផង​ដែរ។
  • វីតា​មីន​ B3​ ជាជំនួយ​ឲ្យ​សាច់​ដុំមាន​កំលាំង​ ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។ វាបាន​ជួយ​ប្រពន្ធ័​ប្រ​សាទ​និង​ប្រពន្ធ័​រំលាយ​អាហារ​មាន​ដំណើរ​ការ​ល្អ​។​
  • វីតា​មីន​ B5 ជួយ​គ្រប់​គ្រង​ការ​ប្រើកាបូអ៊ី​ដ្រាត​ ជាតិ​ខ្លាញ់​និង​ជំនួយ​ដល់​ប្រូតេ​អ៊ីន​ក្នុង​ការ​ផលិត​ថាម​ពល​ផង​ដែរ។​
  • វីតា​មីន​ B12 ជា​សារធាតុ​អាហារ​មួយ​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ខួរក្បាល​ច្រើន​ ពីព្រោះ​ថាវាបាន​ជួយ​ប្រពន្ធ័​ប្រសាទ​ធ្វើ​ឲ្យខួរ​ក្បាល​ស្រលះ​ល្អ​ ចង​ចាំបាន​ល្អ​និង​ធ្វើ​ឲ្យ​ប្រពន្ធ័​ប្រសាទ​កណ្តាល​គ្រប់​គ្រង​ការ​ធ្វើ​ការរបស់​រាងកាយ​ឲ្យដំណើរ​ការ​ប្រក្រតី​ថែម​ទៀត​ផង។​

ដូចនេះថ្លើម​សត្វ​ក្លាយ​ជា​ផ្នែក​ដ៏សំខាន់​មួយដែល​លោក​អ្នក​មិន​គួរ​មើល​រំលង​ ត្រូវ​ចាប់ផ្តើម​ពីពេលនេះ ​និង​ព្យាយាម​ហាត់ប្រាណឲ្យ​បាន​ទៀង​ទាត់​ផង​ដែរ​៕

calf-liver

អត្ថប្រយោជន៏របស់សណ្តែកក្រហម

នៅ​ក្នុង​ប្រទេស​កម្ពុជា​ សណ្តែក​ត្រូវ​បានដាំដុះ​ជា​ច្រើន​ប្រភេទ​ទៅតាម​តំបន់​នី​មួយៗ​។ ក្នុង​ចំណោម​នោះ ​សណ្តែក​ក្រហម​ត្រូវបាន​គេស្គាល់​ជា​ហូរ​ហែ​​ ហើយ​ក៏មាន​គុណសម្បត្តិ​ដែល​មិន​អាច​​កាត់​​​ថ្លៃ​បាន​ផងដែរ​។ ខាង​ក្រោម​នេះជាគុណ​សម្បត្តិ​ដែល​លោក​អ្នក​គួរ​តែ​ដឹង​

  • សណ្តែក​ក្រហម​សំបូរទៅដោយ​វីតា​មីន​ B10​  ដែល​អាចជួយ​បង្កើត​គ្រាប់​ឈាម​ក្រហម​ និង​បង្កើត​វីតា​មីន​ B12​ ជា​ច្រើន​ទៀត​ផង។​
  • សណ្តែក​ក្រហមក៏​បាន​ជួយបង្កើន​គ្រាប់​ឈាម​ក្រហម​ការ​ពារ​អាការ​ស្លេក​ស្លាំង​ និង​ជួយ​បង្ការ​ភាព​មិន​ធម្មតា​របស់​ទារក​ក្នុង​ផ្ទៃផង​ដែរ។​ បន្ថែម​ពីនេះ​វាក៏​បាន​ជួយ​ការពារ​ជំងឺ​មហារីក​ពោះវៀន​ធំ​ផង​ដែរ​។​
  • នៅក្នុង​សណ្តែកក្រហម​មាន​ជាតិ​សរសៃ​ជា​ច្រើន​ដែលជួយ​បណ្តេញ​ជាតិ​ពុល​ និង​ជួយ​បន្ធូរ​ដល់ការ​បត់​ជើង​ធំ។​ វា​ក៏បាន​ជួយ​ដល់​ការ​បញ្ចុះកំរិត​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្តេរ៉ូល​បាន​យ៉ាង​ល្អ​ផង​ដែរ​។​

123

សម្លកា​រី​ជួយ​ព្យបាល​ជំងឺ​សន្លាក់​

ការ​សិក្សា​ថ្មី​មួយ​របស់​ចិន​បាន​រក​ឃើញ​ថា គ្រឿងផ្សំ​នៅក្នុង​សម្ល​ការី មាន​រុក្ខជាតិ​ប្រភេទ​ផ្សេងៗ​គ្នា ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​សន្លាក់ កដៃ​ក​ជើង និង​បំបាត់​ការ​ឈឺ​ចាប់​តាមសរសៃរ​ពួរ​បាន​។

លោក​វេជ្ជ​បណ្ឌិត អាលី ម៉ូសារី បាន​និយាយ​ថា គ្រឿង​ផ្សំ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​សម្ល​ការី មាន​ថ្នាំ ព្យាបាល​ដ៏សំខាន់​គឺ​រមៀត តាម​ការ​សិក្សា​ស្រាវ​ជ្រាវ រក​ឃើញ​ថា​វាអាច​ជួយ​ព្យាបា​ល​ជំងឺ​រលាក​បាន ប៉ុន្តែ​មិន​ទាន់​ប្រាក​ដ​១០០ភាគ​រយ​នៅឡើយ​នោះ​ទេ ។ ហើយ​វាកំពុង​នាំ​ផ្លូវ​អ្នក​វិទ្យា​សាស្រ្ត​ក្នុង​ការ រាវ រក​ការ​ព្យាបាល​ជំងឺ​សន្លាក់​អោយ​ច្បាស់​ថែម​ទៀត។

ការ​សិក្សា​បានរក​ឃើញ​ដែរថា រមៀត​មាន​អត្ថ​ប្រយោជន៏​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ទៀត ដូចជា​ជំងឺ មហា​រីក ជំងឺ​សន្លាក់ ព្រម​ទាំង​ជំងឺ​ភ្លេច​ភ្លាំង​ផងដែរ​។

Curry

គន្លឹះ​ជួយដល់ខួរក្បាល

ខួរ​ក្បាល​ត្រូវបាន​ប្រើ​ប្រាស់​ស្ទើរតែ​ ២៤​ម៉ោងលើ​២៤ម៉ោង​ក្នុ​ងមួយ​ថ្ងៃ។​ ដើម្បី​ជួយកា​ត់បន្ថយការ​ហត់​នឿយរបស់ខួរ​ក្បាល។ ​ខាងក្រោម​នេះ​ជាអាហារ​សុខ​ភាពខ្លះ​ៗដែលជំ​នួយឲ្យ​ខួរក្បាល​មានប្រក្រតីនិង​ដំនើរ​ការកាន់​តែល្អ។​

  • សណ្តែក​ដី​ ជា​ប្រភេទ​ធ​ញ្ញា​ជាតិ​​ម្យ៉ាង​​ដែល​សំបូរ​ទៅដោ​យ​ជាតិ​​ Lecithin​ និង​​ Cephalin ដែល​​ជា​តំរូវ​​ការ​ដ៏​ចាំបាច់​របស់​ប្រពន្ធ័​សរសៃប្រសាទ​។ វាបា​ន​ជួយពន្យឺត​​​ល្បឿន​នៃការ​​​​ចុះខ្សោយរបស់​ខួរ​ក្បាលនិង​ជួយទប់ស្កាត់​មិនឲ្យ​កោសិកាឈាមកក​បាន​ទៀត​ផង។​ ប្រសិន​បើលោក​អ្នក​អាច​ទទួលទាន​សណ្តែក​ដីជាប្រចាំ​នោះ វាក៏អាច​ជួយសំរួល​ដល់​ ចរន្ត​ឈាមរត់​និងបង្កើន​ការចង​ចាំផងដែរ។​
  • ម្នាស់ ជាផ្លែ​ឈើម្យ៉ាង​ដែលសំបូរ​ទៅដោយ​វីតាមីន​ C និង​មានកាឡូរី​តិច​តួច​។ វាមាន​ប្រយោជន៏​យ៉ាងខ្លាំង​ដល់ការ​បង្កើន​ការ​ចង​ចាំ ​និង​ដាស់​អារម្មណ៏។​
  • ​ក្រូច​ឃ្វិច​ សំបូរទៅដោយ​វីតាមីន​ A​ , B1​ និង C​ ដែល​អាច​ជួយកំ​ចាត់​អាហារ​ដែល​សំបូរ​ទៅដោយអាស៊ីដ​ក្នុង​បរិមាណច្រើន​ដែល​និ​​​ង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់ប្រពន្ធ័​ប្រសៃប្រសាទ។
  • គ្រាប់​ផ្កាឈូក​រត្ន័ ​ដែលជា​ធញ្ញា​ជាតិ​ម្យ៉ាង​ដែល​សំបូរទៅដោយ​ជាតិ​ដែក​ សង្ក័សី ​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ និង​វីតាមីន E​ ដែលមាន​ប្រយោជន៏​ច្រើន​ក្នុង​ការ​បំប៉ន​ខួរ​ក្បាល។ វាក៏​ជាជំនួយ​ដែលធ្វើ​ឲ្យស្បែក​ភ្លឺ​រលោង​ ថែមទាំង​​ធ្វើឲ្យ​មានគំនិត​ប្រាជ្ញា​ភ្លឺ​ថ្លា​ និង​ការចងចាំបាន​ល្អទៀត​ផង។​

សង្ឃឹម​ថាគន្លឹះ​ខ្លីៗខា​ងលើ​នេះ​និងជួយ​លោក​អ្នក​ឲ្យមានសុខភាព​ល្អ​ប្រសើរ​និងកាន់​តែរឹង​មាំ៕​

healthy-diets.png

 

 

 

គុណសម្បតិ្តនៃទឹកឃ្មុំ

ទឹក​ឃ្មុំត្រូវ​បានគេចំរាញ់​យ៉ាង​លំបាក​ពីសត្វ​ឃ្មុំដែលរស់នៅ​ក្នុង​ព្រៃដ៏ក្រាស់​ ត្រូវ​ពុះពារយ៉ាង​លំបាក​ដើម្បីយក​វាមក​ប្រើប្រាស់។​ ខាង​ក្រោមនេះជា​គុណតំលៃដែល​មិន​អាច​គណនា​បាន

  • ជួយ​ឲ្យ​មុខ​រ​បួស​ឆាប់​ក្រៀម​ ដោយសារ​នៅក្នុង​ទឹកឃ្មុំ​មានប្រសិទ្ធ​ភាព​ក្នុង​ការសំលាប់​អតិ​សុខុម​ប្រាណ។​ លោកអ្នក​អាច​យកវា​មក​លាប​លើមុខ​របួស​ព្រឹក​ល្ងាច​នោះ មុខរ​បួស​និងឆាប់​ជាសះ​ស្បើយ។​
  • ស្បែក​មានសំណើម​ លោក​អ្នកអាច​យកទឹក​ឃ្មុំ​មក​បិទ​បំពោកមុខ​ដោយ​ទឹកឃ្មុំ​និងជួយ​ស្តារ​សភាព​ស្បែក​ចុះទ្រុឌ​ទ្រោម​ឲ្យត្រលប់​មក​ស្អាត​ភ្លឺថ្លា​បាន​យ៉ាង​ឆាប់រហ័ស​។ វាក៏​មិនសូវ​ចំនាយថវិកា​ច្រើន​នោះដែរ។​
  • មេរោគ​ត្រូវ​បានកំចាត់​ ​ដោយសារ​វាបាន​ជួយបន្ថយ​អាការ​ហើម​និង​អាការ​រលាកដែលកើត​ឡើង​ពីការ​អេះរមាស់​ រឺការ​ឡើងកន្ទួល​ផ្សេងៗផង​ដែរ។​
  • ការពារ​ស្នាម​ជ្រីវជ្រួញ​ ការបិទ​មុខដោយ​ទឹកឃ្មុំ​ជាប្រចាំ​និងទទួល​បានអារម្មណ៏ថា​ស្បែក​មុខមាន​សំណើម​ល្អ​ ទន់ល្មើយ​ មូលហេតុ​ដោយសារ​តែទឹក​ឃ្មុំអាច​បង្អង់​ដំនើរ​ចុះទ្រោម​របស់ស្បែក​និង​ទប់ទល់​រ៉ាឌីកាល់​សេរីដែល​មកជា​មួយបរិយា​កាសកខ្វក់​ជុំវិញខ្លួន​យើងបាន។​

នៅ​ចាំអីទៀត​ ចាប់ផ្តើម​ជាមួយរបស់​ធម្ម​ជាតិ​ដែលមាន​នៅជុំវិញ​ខ្លួន​អ្នក​ហើយមាន​អត្ថប្រយោជន៏​ដែលមិន​អាច​កាត់ថ្លៃ​បាន​ ដើម្បីសុខ​ភាពក៏​ដូចជាសំ​រស់​ឲ្យ​ស្រស់​ស្អាត​ឡើង៕​

2d40252c-9af9-44f2-8c9f-e29c9968f456

យល់ដឹងនៃការទទួលទានបន្លែជ្រក់

បន្លែ​ជ្រក់​ជា​ប្រភេទ​ម្ហូប​ម្យ៉ាង​ ដែលស្រ្តីមេផ្ទះ​ស្ទើរ​តែ​គ្រប់រូប​ចូលចិត្ត​យក​មក​ធ្វើជា​អាហារបន្ទាប់​បន្សំ​សំរាប់​ការ​ទទួលទាន​ តែមិន​ដែល​បាន​ដឹង​ពីគុណសម្បត្តិ​ និងគុណវិបត្តិ​របស់​វា​នោះទេ។​ ខាងក្រោម​នេះ ​ជាអ្វី​ដែល​មេផ្ទះ​និង​ប្រជាជន​ទាំង​ឡាយ​គួរ​ដឹង​

  • កុំទទួល​ទានបន្លែ​ជ្រក់​តែមួយ​មុខ​ ព្រោះថាបន្លែ​មួយប្រភេទ​ៗមាន​ប្រយោជន៏​ផ្សេងៗ​ពីគ្នា​ ប្រសិន​ទទួលទាន​តែមួយ​ប្រភេទ​ នោះលោក​អ្នក​ក៏​មិនបាន​ទទួល​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់នោះដែរ​។
  • បន្លែជ្រក់​ដែលល្អ ​ត្រូវតែ​មានរស​ជាតិ​មិនជូរ​ខ្លាំង​ រឺ​ប្រៃខ្លាំង​នោះទេ ​ជៀសវាង​កុំឲ្យតម្រង​នោមធ្វើការ​ធ្ងន់។​
  • កុំប្រើភាជនះ​ដែលជាអាលុយ​មីញ៉ូម​​ រឺប្លា​ស្ទិក​ ក្នុងការ​ជ្រក់​បន្លែ​ តែជំនួស​ដោយការ​ប្រើដប​ រឺឆ្នាំង​ ដោយ​សារថា​អាស៊ីដ​ពីបន្លែ​ជ្រក់​និង​កាត់ភាជនះ​រឺប្លាស្ទិក​ឲ្យសឹក​បាន។​
  • ការលាង​បន្លែជ្រក់​ មុននិង​យកទៅធ្វើ​ម្ហូប​គឺជាការ​លាង​បាក់តេរី​ដែលល្អ​ជាប់​ជាមួយ​បន្លែ។ ​ដូច្នេះបើចង់​លាង​ គួរលាង​បន្លែឲ្យ​ហើយ​មុននិង​យក​ទៅជ្រក់​ ហើយនៅពេល​ដែល​បន្លែ​ជ្រក់​ហើយ​និងមិន​បាច់លា​ងទៀត​នោះទេ។​

នេះជាចំនេះដឹង​ខ្លី​ដែលលោក​អ្នក​គួរតែដឹង​ ហើយយកទៅប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ដូច​ពាក្យ​ចាស់បាន​ពោល​ថា ​” ការ​ពារប្រសើរ​ជាងព្យាបាល​ ” ៕

Marinated asparagus vegetable salad 2012-04-08 001

អាហារដែលមិនគួរទទួលទានពេលយប់

មិន​ថាជា​អាហារ​ពេល​ព្រឹក​ ថ្ងៃ​រឺ​យប់​នោះទេ​សុទ្ធ​តែផ្តល់​គុណសម្បត្តិ​និង​គុណវិបត្តិ​ទាំង​អស់។​ ក្នុង​នោះក៏មាន​អាហារ​មួយចំនូន​តូច​ ដែលលោក​អ្នក​គួរ​ជៀស​វាងពិសារ​ពេល​យប់​ផង​ដែរ។​

  • ទឹក​ដោះគោជូរ​ រឺ​ទឹក​ដោះគោ ​ដោយ​សារវា​សំបូរ​ជាតិ​ខ្លាញ់​ពីសត្វ​ច្រើន​ ទើប​វាត្រូវ​ចំនាយ​ពេល​យូរ​ក្នុង​ការ​រំលាយ​ ជាង​ការ​រំលាយ​ទឹក​សណ្តែក​។ ប៉ុន្តែ​ទឹក​ដោះគោជូរ​ រឺ​ទឹកដោះគោ​គឺសា​កសម​បំផុត​សំរាប់​អាហារ​ពេល​ព្រឹក។​
  • ចេកអំបូង​ ជាប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែល​បង្កើន​ថាមពល​ដល់​រាងកាយ​ ដោយ​សារថា​វាមាន​កាឡូរី​ច្រើន​រហូត​ដល់ទៅ១០០​កាឡូរី​ក្នុង​១ផ្លែ។​ តាមការ​សិក្សា​បានឲ្យ​ដឹង​ថា​ចេក​អំបូង​២ផ្លែ​ អាចផ្តល់​ថាមពល​ប្រើប្រាស់​បាន​រហូត​ដល់​ទៅ៩០​នាទី។​ ដោយសារ​ក្នុង​ចេក​អំបូង​សំបូរ​ទៅដោយ​សារ​ជាតិ​ប៉ូតាស​ស្យូម​ ដូចនេះហើយ​វាមិន​សាកសម​ក្នុង​ការ​ទទួល​ពេល​យប់​នោះទេ។​
  • បបរ​សាម​ចូក ​វាជាប្រភេទ​អាហារ​ម្យ៉ាង​ដែលងាយ​រលាយ​ ហើយសមស្រប​ក្នុងការ​ទទួល​ទាន​ពេល​យប់​ តែវាមិន​ដូច​និង​អ្វី​ដែល​យើង​គិត​នោះទេ។​ បបរ​ផ្តល់ថាម​ពល​ជាច្រើន​ បូករួម​ទាំងសាច់​ដែលធ្វើ​ឲ្យ​ប្រពន្ធ័​រំលាយអាហារ​ធ្វើ​ការកាន់​តែលំបាក​នៅពេល​យប់។​

ប្រភេទអាហារ​ដែលបាន​រៀបរាប់​គួរតែជៀស​វាង​ឲ្យ​បាន​សំរាប់​អាហារ​ពេល​យប់ ​បន្ថែម​ពីនេះលោក​អ្នក​គួរ​តែហា​ត់​ប្រាណឲ្យ​បាន​ទៀង​ទាត់​ដើម្បី​សុខ​ភាព​រឹងមាំទៅថ្ងៃ​អនា​គត៕​no-a-la-leche

បរិភោគ​សាច់​ត្រី​ជួយ​ពន្យា​ភាព​ចាស់​មុន​អាយុ

ត្រី​ជាអាហារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ មិនថា​នៅ​កម្ពុជា​ឬ​នៅ​ប្រទេស​ដទៃ​ឡើយ ក្រៅ​តែពី​ការ​ផ្កល់​រស​ជាតិ​ឆ្ងាញ់​ហើយ​នោះ សាច់​ត្រី​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាតិ​ប្រូតេ​អ៊ីន​ខ្ពស់​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ​មនុស្ស និង​សារធាតុ​អូមេ​ហ្គា​៣​ដែល​អាច​ពន្យា​ភាព​​ចាស់​មុន​អាយុ​បាន​ទៀត​ផង។

ការ​ស្រាវ​ជ្រាវ​ពី​អ្នក​ជំនាញ​របស់​សាកល​វិទ្យា​ល័យ North​um​bria Uni​ve​rsity នៅ​ប្រទេស​អង់​គ្លេស បាន​បង្ហាញ​ថា សារ​ធាតុ​ខ្លាញ់​នៅ​ក្នុង​សាច់​ត្រី មាន​តួនាទី​សំខាន់​ក្នុង​ការ​ជម្រុញ​ឱ្យ​ឈាម​ហូរ​ទៅ​ខួរ​ក្បាល​បាន​គ្រប់​គ្រាន់ ដែល​វា​ជា​ចំណុច​សំខាន់​សម្រាប់​មនុស្ស​ចាស់​ ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​ភ្លេច​ភ្លាំង​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ណែនាំ​ដល់​មនុស្ស​ទូទៅ អោយ​ទទួល​ទាន​សាច់​ត្រី​ចំនួន​២​ទៅ៣​ដង​ក្នុង​មួយ​សប្តាហ៏ នោះ​វា​នឹង​ជួយ​អោយ​សរី​រាង្គ​ខួរ​ក្បាល​ទទួល​បាន​ថាម​ពល​ប្រើ​ប្រាស់​បាន​ច្រើន​ លើសពី​នេះ​សាច់​ត្រី​ជួយ​ដល់​ការ​លួត​លាស់ ផ្នែក​បញ្ញា​ស្មារ​តី​មនុស្ស​ ជាពិ​សេស​ចំពោះ​ស្រ្តីដែល​មាន​ផ្ទៃ​ពោះ និង​ស្រ្តី​កំពុង​បំបៅ​ដោះ​កូន៕

fish
សាច់ត្រី សាច់ជ្រូក សាច់គោ សាច់ប្រភេទណាដែលអ្នចូលចិត្ត?