Logo

​ផ្លែឈើ

លុប​បំបាត់​ស្នាម​អាចម៌​រុយ​លើដងខ្លួន​ដោយ​ប្រើ​ផ្លែ​ឈើ

ផ្លែឈើ​៣ប្រភេទ​ដូច​ជា​ចេក ខ្ទឹម​បារាំង និង​ខ្ញី ត្រូវ​បាន​ក្រុម​អ្នក​វេជ្ជសាស្រ្ត​ចិន​បាន​រក​ឃើញ​ថា មាន​ប្រសិទ្ឋិ​ភាព​ខ្ពស់ ក្នុងការ​លុប​បំបាត់​ស្នាម​អាចម៌​រុយនៅលើ​ដង​ខ្លួន​ ប្រសើរ​ជាង​ថ្នាំ​

អត្ថប្រយោជន៏របស់ខ្ទិះដូង

ដូង​ជា​ប្រភេទ​ផ្លែ​ឈើម្យ៉ាង​ដែល​អាច​ផ្តល់​ប្រយោជន៏​បាន​យ៉ាង​ច្រើន​ទៅដល់អ្នក​ប្រើប្រាស់​។ តួ​យ៉ាង​ដូច​ជា ​ទឹក​ដូង​ សាច់​របស់​វានិង​ខ្ទិះរបស់​វាផ​ងដែរ។​ នៅពេល​នេះ​ យើង​និង​រៀប​រាប់​ពី​គុណសម្បត្តិ​របស់​ខ្ទិះ​ដូងទៅ​ដល់​លោក​អ្នក​ឲ្យ​បាន​ដឹង​ ទុក​ជាចំនេះដឹង​ទៅថ្ងៃ​ក្រោយ​។​

  • ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​ ខ្ទិះ​ដូង​មួយ​ពែង​ មាន​សារ​ធាតុ​ផូស្វ័​រដល់​ទៅ ២៤០ មី​ល្លី​ក្រាម​ ដែល​សារ​ធាតុ​នេះក៏មាន​សារ​សំខាន់​ដល់​ភាព​រឹង​មាំរបស់​ឆ្អឹង​ មិន​ចាញ់​សារ​ធាតុ​កាល់​ស្យូម​ប៉ុន្មាន​ទេ។​
  • បន្ថយ​ភាព​តាន​តឹង​ សារ​ធាតុ​ម៉ាញ៉េស្យូម​ក្នុង​ខ្ទិះ​ដូង​ ជួយ​រារាំង​មិន​ឲ្យ​កោសិកា​ប្រសាទ​ធ្វើ​ការ​ខ្លាំង​ពេក​ សាច់​ដុំបាន​ធូរ​ស្រាល​ និងមាន​ឥទ្ធិ​ពល​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​ឈាម​ឲ្យ​នៅថេរ​ និង​ធ្វើ​ឲ្យ​អ្នក​មានអារម្មណ៏ធូរ​ស្បើយ​កាន់​តែខ្លាំង​។
  • កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​ ក្នុង​ខ្ទិះ​ដូង​មាន​ជាតិ​អាស៊ីដ​ខ្លាញ់​មួយ​ប្រភេទ​ឈ្មោះ ​អាស៊ីដ​ដឡរិក​ នៅពេល​ដែល​វាចូលទៅ​ក្នុង​រាង​កាយ​ វានិង​ធ្វើ​ការ​ផ្លាស់​ប្តូរ​សារ​ធាតុ​ប្រឆាំង​វីរ៉ីស​និង​បាក់​តេរី​ ម៉ូណូឡ​រីន​ ដែល​ធ្វើ​ឲ្យ​ប្រពន្ធ័​ការពា​របាក់​តេរី​និង​វីរ៉ីស​កាន់​តែរឹងមាំឡើង​វិញ។​

coconut-milk-flickr

គុណសម្បត្តិផ្លែទៀបបារាំង

កាល​ពី​មុន​យើង​បាន​លើក​យក​គុណសម្បត្តិ​របស់​ផ្លែ​ក្រូច​ថ្លុង​ ហើយ​ពេល​នេះគឺ​មក​ដល់​គុណ​សម្បត្តិ​របស់​ផ្លែ​ទៀប​បារាំង​ម្តង​។ លោក​អ្នក​អាច​រក​ផ្លែ​ឈើប្រ​ភេទ​នេះនៅ​គ្រប់​ទី​ផ្សារ​ទាំង​អស់​នៅជិត​នឹង​តំបន់​ដែល​លោក​អ្នក​រស់​នៅ។​ ខាង​ក្រោម​នេះជា​អត្ថ​ប្រយោជ​​ន៏ដែល​លោក​អ្នក​មិន​អាច​មើល​រំលង​។​

  • ជួយ​ពង្រឹង​ប្រពន្ធ័​ភាព​ស៊ាំការពារ​មេរោគ​ ជួយ​ការពារ​និង​ព្យាបាល​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ ដោយ​សារ​ថានៅ​ក្នុង​ផ្លែ​ទៀប​បារាំង​មាន​ផ្ទុក​វីតា​មីន​ C​ ខ្ពស់។​
  • ជួយ​បញ្ជៀស​សភាព​ដែល​ឆ្អឹង​ប្រែ​ជាស្តើង​និង​ប្រេះ​ស្រួយ​ ពីព្រោះ​ទឹក​ទៀប​​បារាំង​មាន​ផ្ទុក​សារ​ជាតិ​ដែក​ជាច្រើន​។ ការ​ទទួល​ទាន​សាច់​របស់​វា​ រឺ​ក៏ទឹ​ក​ដែល​គាប​រួច​ហើយ​នោះជា​រៀង​រាល់​ថ្ងៃ​វានិង​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ ហើយ​និង​មាន​សុខភាព​ល្អ។​
  • ជួយ​ដល់​ដំណើរ​ការ​រំលាយអាហារ​បាន​យ៉ាង​ល្អ។​ ជាង​នេះទៅទៀត​វា​ក៏​បាន​ជួយ​ការពារ​ជំងឺ​ពោះវៀន​និង​ទល់​លាម​ក​ ពីព្រោះថា​វាផ្ទុក​ទៅដោយ​សារ​ជាតិ​សរសៃ​និង​ហ្វៃប័រ​ច្រើន។​
  • ផ្លែ​ឈើប្រភេទ​នេះក៏​មាន​ផ្ទុក​នៅ​កាបូន​អ៊ី​ដ្រាត​ខ្ពស់​ផង​ដែរ​។ វាជា​ប្រភព​នៃធន​ធាន​ថាម​ពល​ ដែល​ជាចំនែក​មួយជួយ​ឲ្យ​រាង​កាយស្រស់​ស្អាត​និង​ស្រស់​ថ្លា​ផង​ដែរ៕​

soursop1

ផ្លែចេកជាផ្នែកមួយនៃឪសថ

ចេក​ជាផ្លែ​ឈើម្យ៉ាង​ដែល​ងាយ​ស្រួល​រក​នៅក្នុង​ទីផ្សារ​ ហើយវា​ក៏មាន​​​តំលៃ​សម​រម្យ​ក្នុង​ការ​ទិញយក​មក​ទទួល​ទាន។​ លោក​អ្នក​តែង​តែដឹង​ពីគុណ​សម្បត្តិ​របស់​វា ​តែប្រហែល​ជានៅ​មាន​អ្នក​ខ្លះ​មិន​ទាន់​ដឹង​។ ដូច​នេះហើយ​​ ខាង​ក្រោម​នេះជា​គុណ​​សម្បត្តិ​ដែល​មិន​គួរ​មើល​រំលង​។

  • ​សម្បក​ជា​ជីធម្ម​ជាតិ​ ដោយ​គ្រាន់​តែហូប​វា​រួច​ហើយ​ សំបក​ដែល​នៅសល់​ក៏​ក្លាយ​ជារបស់ដែល​អាច​យក​ទៅប្រើ​បន្ត​បាន​ គ្រាន់​តែយក​វាទៅ​ដាក់​នៅនិង​គុម្ព​ផ្កា​ នោះ​ពីរ​ រឺ​ បីសប្តាហ៏ក្រោ​យ​ ផ្កា​ទាំង​នោះនិង​រីក​ត្រសុំ​ត្រសាយ​ជាមិន​ខាន។​
  • ការពារ​និង​ព្យាបាល​ដំបៅក្រពះ​ ដោយ​សារ​ថា​វា​អាច​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ បន្ថយ​ការរ​លាក​និង​ការពា​រភ្នាស​ប្រពន្ធ័​រំលាយអាហារ។​ វា​បាន​​​ជួយ​រក្សា​ជាតិ​​អាស៊ីដ​ក្នុង​ក្រពះ​ឲ្យ​មាន​លំនឹង​ និ​ងជួយ​បំបាត់​ការ​ចុក​ឆ្អល់​តាម​ផ្លូវ​​​ដង្ហើម​ទៀត​ផង។​
  • ជួយ​បង្កើន​ការផលិត​គ្រាប់​ឈាម​ ដោយ​សារ​ជាតិ​ដែក​ដែល​នៅក្នុង​ផ្លែ​ចេក​ចាំបាច់​សំរាប់​សរី​រាង្គ​ដែលជំរុញ​ដល់​ការ​ផលិត​គ្រាប់​ឈាម​ ហើយ​ក៏មាន​លទ្ធភាព​ឃាត់​ឈាម​និង​មុខ​របួស​ផ្សេង​ៗក្នុង​ករណីផ្សេងៗ​បាន​ទៀត​ផង។​
  • ជំនួយ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ដោយវាអា​ចបំបាត់​អាការ​ក្អួត​ចង្អោរ​នៅពេល​ព្រឹក​ រក្សា​កំរិត​ជាតិ​ស្ករ​នៅក្នុង​ឈាម ​ហើយ​វាក៏​អាច​ជួយ​រក្សាកំ​ដៅនៅ​ក្នុង​ខ្លួន​បាន​ផង​ដែរ​។
  • សរី​រាង្គ​ ដោយ​សារ​នៅក្នុង​ចេក​មាន​វីតាមីន​និង​អាហារ​ខនិជ​យ៉ាង​ច្រើន​ ដូច​នេះហើយ​ចេក​ជាប្រភព​​​ថាម​ពល​ធម្ម​ជាតិ។​ ប្រសិន​បើយើង​ទទួល​ទាន​តែពីរ​ផ្លែក្នុង​មួយ​ថ្ងៃ​នោះស្មើ​និង​យើង​ចំនាយ​ពេល​ហាត់​ប្រាណ​រយះ​ពេល​មួយ​ម៉ោង​កន្លះ​ផង​ដែរ។

Banana

 

អត្ថប្រយោជន៏នៃពណ៌ផ្លែប៉ោម

ផ្លែ​ប៉ោម​ជាប្រភេទ​ផ្លែឈើម្យ៉ាង​ដែលមា​នពណ៌​ផ្សេងៗ​គ្នា​ដល់ទៅ​៣ប្រភេទ​ ហើយវា​ក៏មានគុណសម្បត្តិ​ទៅតាម​ពណ៌របស់​វាផងដែរ។​​ ខាង​ក្រោម​នេះជា​គុណសម្បត្តិ​ដែលលោកអ្ន​កគួរ​តែបាន​ដឹង​។

  • ផ្លែប៉ោម​ពណ៌ក្រហម​ វាមាន​ប្រយោជន៏​យ៉ាងខ្លាំង​ដល់បេះដូង​ បង្កើន​ភាព​ចងចាំនិង​រក្សាសុខភាព​ប្រពន្ធ័​ទឹកនោម​ឲ្យបាន​ល្អ។​ បន្ថែម​ពីនោះវា​នៅជួយ​សំរួល​ដល់ការ​បញ្ចុះ​ខ្លាញ់​នៅក្នុង​ឈាម​ ជួយធ្វើ​ឲ្យសរសៃឈាម​ទន់​និងជួយការពារ​សរសៃឈាម​របស់បេះដូង​​​ក៏ដូចជា​ខួរក្បាល​ទៀត​ផង។​
  • ផ្លែប៉ោមពណ៌​បៃតង​ បាន​ជាជំនួយ​ដល់ធ្មេញនិង​គ្រោង​ឆ្អឹង​កាន់តែរឹង​មាំ។​ ម្យ៉ាង​ទៀត​វាមាន​ប្រសិទ្ធ​ភាព​ក្នុង​ការបំប៉ន​ដល់​ថ្លើម​និងកំចាត់​ជាតិ​ពុលចេញ​ពីរាងកាយ​បាន​ទៀត​ផង។​
  • ផ្លែប៉ោម​ពណ៌លឿង ​វាកំ​រនិង​ឃើញនៅក្នុង​ទីផ្សារ​ស្រុកខ្មែរ​ ប៉ុន្តែវាអាចជួយ​ធ្វើឲ្យ​ប្រពន្ធ័ការពារនៅក្នុងរា​ងកាយមាន​សភាព​ខ្លាំង​ក្លា​ ហើយវាក៏​អាចជួយ​ការពារ​ពីជំងឺម​ហារីក​បានទៀត​ផង​​ ដែលមិន​អាចបំភ្លេច​បាននោះ ​វាបានជួយ​ការពារ​ដល់ចក្ខុវិញ្ញាណទៀត​ផង។​

507248-843-55

 

ផ្លែទទឹមដែលមិនអាចមើលរំលង

ជា​ទូទៅផ្លែ​ទទឹម​ត្រូវ​បានគេទទួល​ទាន​ទៅតាមរ​ដូវកាល​ ហើយវាក៏​ត្រូវ​បានគេទទួល​ស្គាល់​ថាមាន​រសជាតិ​ជូរ​និង​ផ្អែម​ទៅតាម​ប្រភេទ​របស់​វាផង​ដែរ។​ខាង​ក្រោម​នេះជា​អត្ថប្រយោជន៏​ដែលអ្នក​គួរតែដឹង​។

សំបក​របស់ផ្លែទទឹម​អាចយក​ទៅហាល​ឲ្យស្ងួត​ ហើយ​កិន​ឲ្យម៉ត់​ បន្ទាប់​មកលោក​អ្នក​អាចយក​វាមក​រោយ​លើកន្លែង​ដែលមាន​ទឹកស៊ីជើង​បាន​ ដើម្បី​កាត់​បន្ថយ​ការឈឺចាប់​បាន​។ រសជាតិ​របស់​ផ្លែទទឹម​អាចជំរុញនិង​ជំនួយ​ដល់ខ្យល់​ដកដង្ហើម​ ពោះវៀនធំ​ តំរង​នោម ព្យាបាល​ជំងឺរាក​និង​ជួយ​ផ្សះ​របួស​ក្នុង​ពោះវៀន​ផង​ដែរ។​

ចាប់​ផ្តើម​ជាមួយអ្វីៗ​ដែលនៅជុំ​វិញខ្លួន​របស់​អ្នក​ដើម្បី​សុខភាពល្អ​ ហើយសូមហាត់​ប្រាណ​ឲ្យបានទៀងទាត់​ផងដែរ៕​

5879826117_c679d27227_z

គុណសម្បត្តិនៃផ្លែគីវី

ប្រហែល​ជាមាន​តែមនុស្ស​មួយចំនួន​តូច​តែប៉ុណ្ណោះដែល​ស្គាល់​ផ្លែ​គីវី​ ហើយពួក​គាត់​ក៏​មិនសូវ​ជាបាន​ដឹង​ពីអត្ថ​ប្រយោជន៏​របស់​វាដែ​រ។​ ដោយសារ​បែប​នេះហើយ​ ខាង​ក្រោម​នេះជា​អ្វីដែល​លោក​អ្នក​គួរ​តែយល់​ដឹង​

គីវី​ជាប្រភេទ​ផ្លែឈើមួយ​ប្រភេទ​ដែលសាក​សមជាមួយ​និង​អ្នក​ដែលចង់​សំរក​ទំងន់​ ពីព្រោះ​ថាមាន​សារធាតុ​មួយ​ចំនួន​នៅក្នុង​ផ្លែគីវី​អាច​ជំនួស​បាន។​ វាជា​ផ្លែឈើម្យ៉ាង​ដែល​សំបូរទៅដោយ​វីតាមីន​ C ខ្ពស់​និង​ផ្តល់ថាមព​លទាប​ ជាតិ​ស្ករ​បាន​ទាប​ និង​ជួយកាត់​បន្ថយ​ដំណើរ​ប្រឈម​រោគ​បេះដូង។​ បន្ថែម​ពីនេះវាក៏​ជួយកាត់​បន្ថយ​រោគទឹក​នោមផ្អែម​ ជួយដ​ល់ប្រពន្ធ័​ផ្លូវ​អាហារ​ រួម​ទាំងប្រពន្ធ័​បញ្ចេញ​កាក​សំណល់​ផងដែរ​។ កាន់តែពិសេស​ទៅទៀត​នោះ ​ផ្លែ​គីវី​បាន​ជួយ​កាត់បន្ថយ​ជាតិពុល​ចេញពី​ពោះវៀន​ធំ​និង​កាត់បន្ថយ​ជាតិ​កូឡេស្តេរ៉ូល​ទៀត​ផង។​

បើទោះជា​បីផ្លែ​វាតូច​មែនពិត​ តែវា​មានគុណប្រយោជន៏​ដែលមិន​អាចកាត់​ថ្លៃបាន​ ដូច​នេះហើយ​មិនគួរ​មើល​រំលង​នោះទេ។​ ចាប់​ផ្តើម​ពីពេលនេះ​ដើម្បី​សុខ​ភាព​ល្អដែល​គ្មាន​ជំងឺ​មក​បៀតបៀន៕​

peel-kiwi

គុណសម្បត្តិផ្លែខ្នុរ

ខ្នុរ​ជា​ផ្លែ​ឈើមួយ​ប្រភេទ​ដែលមាន​រសជាតិ​ផ្អែម​ក្រអូប​ ឈ្ងុយ​ឆ្ងាញ់​យ៉ាងពិសេស​និង​សំបូរ​ទៅដោយសារ​ធាតុ​ចាំបាច់​សំរាប់​ទ្រ​ទ្រង់​រាង​កាយយ៉ាង​ច្រើន​។ អត្ថ​ប្រយោជន៏​ដ៏ច្រើន​មាន​ដូច​តទៅ​

  • បង្កើន​ប្រពន្ធ័​អង្គ​បដិបក្ខ​- វាកើត​ឡើងដោយ​សារ​នៅក្នុង​ផ្លែ​ខ្នុរ​សំបូរ​ទៅដោយ​វីតាមីន​ C​។ ដោយសារ​វីតាមីន​ C​ បាន​ជួយបង្កើន​ប្រពន្ធ័​អង្គ​បដិ​បក្ខ​ដែល​ជាជំនួយ​ដល់​មុខ​ងារ​របស់​កោសិកា​ឈាម​ស។​
  • ពង្រឹង​ប្រពន្ធ័​រំលាយអាហារ​- ជាតិ​សរសៃដែល​មាននៅក្នុង​សាច់​ខ្នុរ​ ជាប្រភព​យ៉ាងសំខាន់​ក្នុង​ការ​ប្រឆាំង​និង​ដំបៅ ​ភាព​មិន​ប្រក្រតី​នៃប្រពន្ធ័​រំលាយអាហារ​ ជួយឲ្យ​ការបន្ទោរ​បង់​ងាយស្រួល​ថែមទាំង​បន្ថយអត្រា​កើត​ជំងឺមហារីក​ពោះវៀន​ផង​ដែរ។​
  • រក្សា​សុខភាព​ភ្នែក​និង​ស្បែក​ ដោយសារ​ថាផ្លែខ្នុរ​បានផ្ទុក​នូវ​វីតាមីន​ A​ ជាច្រើន​ដែលជា​សារជាតិ​មាន​ឥទ្ធិ​ពល​ដល់សុ​ខ​ភាពភ្នែក​និង​ស្បែក។​ វានៅ​មាន​លទ្ធ​ភាព​ជួយ​ទប់​ស្កាត់​ជំងឺពាក់ពន្ធ័​ដល់​ភ្នែក​ដូចជា​ជំងឺ​ខ្វាក់​មាន់​ថែម​ទៀត​ផង។​
  • បន្ថយ​សំពាធ​ឈាម​- ប៉ូតា​ស្យូម​ដែលនៅក្នុង​ផ្លែ​ខ្នុរ​ ត្រូវបាន​រក​ឃើញ​ថាមាន​ប្រយោជន៏​ក្នុងកា​របន្ថយ​សំពាធ​ឈាម ​និងធ្វើ​ឲ្យថយ​ចុះ​ហានិភ័យ​នៃ​ការកើត​ជំងឺ​បេះដូង​ទៀត​ផង។​
  • ជួយទ​ប់ស្កាត់​ការ​ខ្វះ​ឈាម​ ដោយ​សារថា​ផ្លែ​ខ្នុរ​ដែលពោរ​ពេញ​ទៅដោយ​ជាតិ​ដែក ​ដែលមាន​លទ្ធភាព​ជួយ​ទប់​ស្កាត់​ជំងឺខ្វះ​ឈាម។​ បន្ថែម​ពីនេះ ​សមាស​ធាតុដែល​មាន​នៅក្នុង​ផ្លែ​ខ្នុ​រក៏​អាច​ជួយបង្កើន​ការ​ចរា​ចរ​ឈាម​ក្នុង​សរី​រាង្គ​ផង​ដែរ​។

ខណះពេល​ដែលទទួល​បាន​ប្រយោជន៏​យ៉ាង​ច្រើនពី​ការទទួលទាន​ សូមកុំ​ភ្លេច​ហាត់​ប្រាណ​ដើម្បី​សុខភាព​រឹង​មាំល្អ៕​

jackfruit

គុណសម្បត្តិនៃផ្លែឈើរសជាតិជូរ

និយាយ​ដល់ផ្លែ​ឈើ​រស​ជាតិ​ជូរ​ ភាគ​ច្រើន​អ្នក​ដែលចូលចិត្ត​បរិភោគ​ជាង​គេ​នោះគឺ​ ស្ត្រី​ ប៉ុន្តែ​ភាគ​តិច​ណាស់​ដែលដឹង​ពី​គុណតំលៃរ​បស់​ផ្លែ​ឈើទាំង​អស់​នោះ។​ ខាងក្រោម​នេះ​ជា​គុណស​ម្បត្តិ​ដែល​មិន​អាច​មើល​រំលង​

  • ស្ពឺ ជា​ផ្លែឈើមួយ​ប្រភេទ​ដែលមាន​សារជាតិ​អុក​ស៊ីដ​កម្មខ្ពស់​ ដែលជួយ​ការពារ​មិន​ឲ្យកើត​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ឲ្យស្បែក​មុខ​កើត​ស្នាម​អុជ​ខ្មៅ​ និង​ពិសេស​នៅជួយ​ឲ្យ​ស្បែក​មុខ​រលោង​ទៀត​ផង។​
  • ​ស្វាយ​ ជាផ្នែក​មួយដែល​បាន​ជួយ​កាត់បន្ថយអាការ​រមួល​ពោះ ​និង​អាការងងឹតមុខ​បាន​យ៉ាង​ល្អ​។ ក្រៅ​ពីនេះ​ វា​ក៏អាច​ជួយ​ឲ្យ​បាត់​អាការ​ក្តៅ​ខ្លួន​ដោយ​សារ​គ្រុន​បានមួយ​កំរិត​ទៀត​ផង។​
  • ផ្លែប៉ោម​បៃតង​ មានសារ​ជាតិ​ម្យ៉ាង​ដែល​ជួយសំរួល​ឲ្យ​ពោះវៀន​ធ្វើ​ការ​ប្រក្រតី​ ប្រពន្ធ័​បញ្ចេញកាក​សំណល់​មិន​មាន​បញ្ហា​និង​ជួយកាត់​បន្ថយ​អាស៊ីដ​ក្នុង​ក្រពះអាហារបាន​​ផង​ដែរ​។​
  • ​ផ្លែត្របែក​ បានជួយបន្ថយ​សារជាតិកូ​លេស្តេរ៉ូល​នៅក្នុង​សរសៃឈាម​ និង​ជួយបន្សាប​សារ​ជាតិ​ពុលដែលចេ​ញពី​រាងកាយ​របស់​យើង​ផង​ដែរ។​​
  • ផ្លែក្រូច​ ដែលសំបូរ​ទៅដោយ​វីតាមីន​ A​ ខ្ពស់ ដូ​ចនេះហើយ​វាអាចជួ​យដល់​ក្រសែភ្នែក​។ ចំពោះអ្នក​ដែលមាន​ក្រសែ​ភ្នែក​ចុះខ្សោយ​គួរតែចាប់​ផ្តើមហូប​ផ្លែ​ក្រូច​ឲ្យ​បាន​ញឹក​ញាប់។​​
  • ផ្លែម្នាស់​ ដែលពោរ​ពេញ​ទៅដោយសារ​ជាតិ​កាល់ស្យូម​បាន​ជួយទៅដល់​ឆ្អឹង​និង​ធ្មេញ។​ ក្រៅពីនេះ​វានៅ​ជួយរំលាយ​សាច់​ដែល​មិន​បង្កការ​លំបាក​ដល់ការ​ធ្វើការងារ​របស់ពោះ​វៀនធំ​ ដោយជួយកាត់​បន្ថយ​អាការះ​ចុក​ឆ្អល់​ពោះ ​ជួយ​ជុសជុល​កោសិកា​ដែល​សឹក​ខូច​និង​ជួយផ្សះ​ដំបៅមិន​ឲ្យរីក​ក្លាយ​បាន​ទៀត​ផង។​

ដោយសារ​តែអត្ថ​ប្រយោជន៏​ដែលមិន​អាច​កាត់ថ្លៃបាន​ទាំង​អស់​នេះហើយ​ លោកអ្នក​គួរតែចាប់​ផ្តើមយក​ចិត្ត​ទុកដាក់​ក្នុង​ការ​ហូបចុក​ ដើម្បី​សុខភាពល្អ​ដែលជៀស​ផុត​ពីជំងឺបៀត​បៀន​ផ្សេងៗ៕​

fruit

អត្ថប្រយោជន៏នៃផ្លែគូលែន

ផ្លែ​គូលែន​ជា​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​លោក​អ្នក​អាច​រក​បាន​យ៉ាង​ងាយ​ស្រួល​តាម​ទីផ្សារ​ កាន់​តែពិសេស​ទៅទៀត​នោះវា​មាន​អត្ថ​ប្រយោជន៏​ដែល​មិនអាច​កាត់​ថ្លៃ​ជាច្រើន​ដូច​ជា

  • ​នៅ​ក្នុង​​ផ្លែគូលែន​​មួយ​​គ្រាប់​​ដែល​សំបូរ​​ទៅ​ដោយ​វីតា​មីន​ដែលមាន​ដូច​ជាវីតាមីន​ B1​ ដែលអាច​ការពារ​រោគស្រពន់​ និង​ វីតាមីន​ B2​ ដែលជួយ​ការពារ​ខ្លាញ់​ស្ទះ​ក្នុង​សរសៃឈាម​។ ក្រៅពី​នេះក៏​មាន​ កាល់​ស្យូម​ដែលជួយ​ពង្រឹង​ឆ្អឹង​និងធ្មេញ​បាន​យ៉ាង​ល្អ​ផង​ដែរ។​
  • សម្បក​គូលែន​ហាល​ស្ងួតអាច​យក​មក​ឆុងទឹក​ក្តៅ​បំបាត់​ផ្តាសាយ​ សម្រាល​អាការ​រាក​រូស​បានយ៉ាង​ប្រសើរ។​
  • ប្រេង​ដែលចំរាញ់​ពីគ្រាប់​គូលែន​អាច​ទប់ស្កាត់​ការវិវឌ្ឍ​នៃកោសិកា​មហារីក​​សុដន់​ នេះ​បើយោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​ជំនាញ។​
  • ក្នុង​ករណីហើម​ពោះ ​ឆ្អល់​ពោះនិ​ងអាហារ​មិន​រលាយ​ សារជាតិ​ណៃអាស៊ីន​ពីគូលែន​ជួយ​ឲ្យប្រពន្ធ័​រំលាយអាហារ​ធ្វើកា​របាន​កាន់​តែល្អ។

គួប​ផ្សំគ្នា​នេះដែរ​ សូមចាប់​ផ្តើម​ជាមួយ​នឹង​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ដើម្បី​សុខ​ភាព​ល្អ​រឹង​មាំ៕​

kulen