គ្រឿងផ្សំ៖

  • សាច់ត្រីបបែល
  • ទឹកត្រី
  • ទឹកខ្មេះ
  • ស្ករស
  • ទឹកត្រីបុក
  • ប៊ីចេង
  • ម្សៅរ៉ត់ឌី

វិធីធ្វើ៖

  1. ដាក់ប្រេងឆាក្នុងខ្ទះឆាកំដៅអោយក្តៅប្រេងឆា
  2. រួចដាក់ត្រីបបែលចូល គ្របគំរបខ្ទះឆាការពារការខ្ទាតខ្លាញ់ត្រូវ និងដើម្បីអោយត្រីឆ្អិនល្អ បើកភ្លើងអោយល្មមកុំអោយខ្លាំងពេក។
  3. នៅពេលត្រីកំពុងចៀននៅខ្ទះឆា យើងអាចធ្វើទឹកជ្រលក់បណ្តើរៗទំរាំត្រីឆ្អិនល្អ។
  4. ដាក់ទឹកបន្តិចក្នុងចាន
  5. បន្ទាប់មកដាក់ទឹកត្រីបុក
  6. ដាក់ទឹកត្រី
  7. ដាក់ប៊ីចេង
  8. ដាក់ម្សៅរ៉តឌី
  9. ដាក់ទឹកខ្មេះ(ហេតុអ្វីមិនប្រើទឹកក្រូចឆ្មារ? ពីព្រោះពេលចំអិនមិនឆ្ងាញ់ដូចទឹកខ្មេះទេ)
  10. រួចកូរអោយសព្វ
  11. រួចភ្លក់អោយល្មមតាមចំណូលចិត្ត ជាទូទៅរសជាតិទឹកជ្រលក់គឺ ជូរ ប្រៃ និងផ្អែម។
  12. កុំភ្លេចប្រែត្រីផងណា៎!
  13. នៅពេលដែលត្រីឆ្អិនល្អហើយយកទឹកជ្រលក់ដែលធ្វើហើយស្រោចពីលើ
  14. រំងាស់វាដើម្បីអោយសាច់ត្រីចូលជាតិជាមួយទឹកជ្រលក់
  15. រួចដួសដាក់ចានទាំងអស់ ទាំងត្រីនិងទឹកជ្រលក់ រោយជីវ៉ាន់ស៊ុយពីលើដើម្បីសោភ័ណ្ឌភាពនិង មានក្លិនឈ្ងុយ។

1