គ្រឿងផ្សំ ៖

  • សាច់ទ្រូងមាន់
  • ស្ករត្នោត
  • ខ្ទីះដូង
  • ពងមាន់
  • ទឹកត្រី
  • អំបិល
  • គ្រឿងបុក
  • ស្លឹកក្រូចសើច
  • ម្ទេសផ្លោកក្រហម
  • ប៊ីចេង និង រ៉តឌី

របៀប​ធ្វើ​ ៖

  1. យកផ្លែដូងដែលមានសាច់ សកសំបកចេញ រួចពុះផ្នែកខាងលើចេញដើម្បីដាក់ហហ្មុក។
  2. យកសាច់ទ្រូងមាន់មកចិតជាចំនិតៗ
  3. ដាក់ឆ្នាំងលើភ្លើងអោយក្តៅឆ្នាំងហើយដាក់ប្រេងឆាចូលទុកអោយក្តៅបន្តិច
  4. ដាក់គ្រឿងបុកចូលកូរចុះឡើងៗអោយសព្វរហូតដល់ឡើងពណ៌ក្រហមព្រឿងៗតិចៗ
  5. ដាក់ខ្ទិះដូងបន្តិចចូល កូរជាមួយគ្រឿងដើម្បីអោយមានក្លិនឈ្ងុយ
  6. ដាក់សាច់មាន់ដែលចិតហើយចូល រួចកូរអោយសាច់មាន់ឆ្អិន
  7. បន្ទាប់មកដាក់ស្លឹកក្រូចសើចខ្លះចូល កូរបន្តិច
  8. ដាក់គ្រឿងចូល(ទឹកត្រី ម្សៅអំបិលរ៉តឌី អំបិល ប៊ីចេង ស្ករត្នោត) រួចកូរអោយសព្វល្អ ទើបដាក់ខ្ទិះដូងចូល។
  9. ហាន់ស្លឹកក្រូចសើច និង ម្ទេសផ្លោកជាសសៃតូចៗ រួចដាក់ក្នុងឆ្នាំងដែលកូររួច
  10. ភ្លក់ដើម្បីថែមគ្រឿងអោយត្រូវតាមចំណង់ចំណូលចិត្ត។
  11. រួចវាយពងមាន់ដាក់ចូលក្នុងចាន កូរអោយសព្វហើយចាក់ចូលក្នុងឆ្នាំង
  12. កូរអោយសព្វរួចចាក់ចូលក្នុងផ្លែដូង បន្ទាប់មកដាក់ខ្ទិះដូងដែលកូរជាមួយម្សៅពីលើបន្តិច
  13. រួចយកទៅចំហុយប្រហែលជា 5 នាទីជាការស្រេច។

ហហ្មុក