ភ្នំពេញ​ : ស្ថិត​​នៅ​​លើ​​វិថី​​ប៉ា​ស្ទ័រ​ ហានី​ កាហ្វេ​​មាន​​ការ​​តុប​​តែង​​លក្ខណៈ​​អាស៊ី​​កាត់​​អឺរ៉ុប​។ ដោយ​​គ្រាន់​​តែ​​ចូល​​ទៅ​​ដល់​​បរិវេណ​​ខាង​​ក្នុង​​ភ្លាម​ យើង​​នឹង​​ឃើញ​​អាង​​ទឹក​​ពណ៌​​ខៀវ​​ស្រងាត់​​នៅ​​ចំ​​កណ្ដាល​​ហាង​ ដែល​​ហ៊ុម​​ព័ទ្ធ​​ទៅ​​ដោយ​​រុក្ខជាតិ​​បៃតង​ និង​​ដើម​​ផ្កា​​នានា​។ តុ​​អាហារ​​តូចៗ​​ត្រូវ​​បាន​​រៀប​ចំ​​នៅ​​ជុំវិញ​​អាង​​ទឹក​ ដោយ​​ជ្រក​​ក្រោម​​ម្លប់​​ឆត្រ​​ពណ៌​​ស​​គួរ​​ជា​ទី​​មនោរម្យ​​ក្នុង​​ការ​​ក្រេប​​ ភេសជ្ជៈ​ និង​​ទទួល​​ទាន​​អាហារ​​។
ថ្វី​​ដ្បិត​​តែ​​មាន​​ស្លាក​​យី​ហោ​​ថា​​ជា​​ហាង​​កាហ្វេ​​ក្ដី​ ប៉ុន្តែ​​ហាង​ ហានី​ កាហ្វេ​ មាន​​បម្រើ​​សេវា​​ម្ហូប​​អាហារ​​ជា​​ច្រើន​​មុខ​​មិន​​ចាញ់​​ភោជនីយ​ដ្ឋាន​​ទូទៅ​​នោះ​​ ទេ។​ មុខ​​ម្ហូប​​ដែល​​មាន​​តុល្យ​ភាព​​បន្លែ ​និង​​សាច់​​ហើយ​​មើល​​ទៅ​​គួរ​​ឲ្យ​​ទាក់​ទាញ​​នោះ​​គឺ​ «សាច់​​ជ្រូក​​បី​​ជាន់​​បំពង​​ម្សៅ​​ពោត​​» ដែល​​យើង​​ទទួល​ទាន​​ជាមួយ​​នឹង​​ដំឡូង​​បារាំង​​ម៉ដ្ឋ​ ព្រម​​ទាំង​​បន្លែ​​ដទៃ​​ទៀត​។
គ្រឿង​​ផ្សំ​​អាហារ​​នេះ​​ងាយ​​ស្រួល​​ក្នុង​​ការ​រ​ក​ទិញ​​ណាស់។​ ដើម្បី​​ចម្អិន​​វា ​លោក​​អ្នក​​ត្រូវ​​ការ​​សាច់​​ប៊េក​​ខិន​ (Bacon)​ ឬ​​សាច់​​ជ្រូក​​បី​ជាន់ ​ម្សៅ​​ពោត​ ពង​​មាន់ ​ឈីស​ ដំឡូង​​បារាំង ​ប៉េងប៉ោះ​ ផ្កា​​ខាត់​​ណា​​បៃ​តង​​ប្រូខូ​លី​ ម្ទេស​​ប្លោក​​ក្រហម​ និង​​ផ្លែ​​អូលីវ​។
ក្នុង​​ដំណាក់​​កាល​​ចម្អិន​ ដំបូង​​ត្រូវ​​យក​​សាច់​​ជ្រូក​​បី​​ជាន់​​មក​​រុំ​​ជា​មួយ​​នឹង​​បន្ទះ​​ឈីស​ រួច​​យក​​ទៅ​​ប្រលាក់​​ជា​មួយ​​ម្សៅ​​ពោត​។ គោះ​​ពង​មាន់​​ចម្រាញ់​​យក​​ស៊ុត​​ផ្នែក​ពណ៌​ក្រហម​ រួច​យក​​ទៅ​​ជ្រលក់​​ជា​មួយ​​សាច់​​ជ្រូក​​ដែល​​រុំ​​ឈីស​ និង​​ម្សៅ​​ពោត​​រួច​។ យក​​ដុំ​​សាច់​​ទៅ​​បំពង​​ឲ្យ​​ឆ្អិន​​ល្មម​។ បន្ទាប់​​មក​​យក​​ដំឡូង​​បារាំង​​ទៅ​​ស្ងោរ​​ចំ​ហុយ​ ហើយ​​យក​​ស្លាប​​ព្រា​កិន​​ឲ្យ​ម៉ដ្ឋ​ រួច​​យក​​ទៅ​​រៀប​​ចំ​​ដូច​​រូបភាព​ ខាង​​លើ​នេះ​​ជា​​ការ​​ស្រេច។​ សាច់​​ជ្រូក​​បី​ជាន់​​បំពង​​ម្សៅ​​ពោត​​នេះ​​មាន​​តម្លៃ​​ប្រមាណ​​៤​ដុល្លារ​​ក្នុង​១​ ចាន៕

1726

 

 

( Source: kohthmey )