ភ្លា​សាច់​​ត្រី​​គឺ​​ជា​មុខ​​ម្ហូប​​ដែល​មាន​រសជាតិ​ឆ្ងាញ់​​និង​ជា​មុខ​​ម្ហូប​​ខ្មែរ​ផង​ដែរ​។
តើ​អ្នក​ធ្លាប់​ភ្លក់​រសជាតិ​​ភ្លា​ត្រី​នេះ​ដែរ​​រឺ​​ទេ​ ? ​ហើយ​​អ្នក​​ចង់​ដឹង​ពី​រ​បៀប​​ធ្វើ​វា​​ដែររឺ​ទេ​​ ?
បើ​​អ្នក​ចង់​ចេះ​ពីរ​បៀប​ធ្វើ​សូម​អ្នក​អាន​ពី​ជំ​ហាន​នៃ​ការ​ធ្វើ​ម្ហូប​នេះ​ដូច​ខាង​ក្រោម​

គ្រឿង​ផ្សំ​មាន​ដួច​ជា៖​

- សាច់​ត្រី​រ៉ស់​ ១​ខាំ​កន្លះ​ហាន់​ជា​បន្ទះ​ស្ដើង​ៗ – ក្រូច​ឆ្មារ​ ២​ផ្លែ​
- សណ្ដែក​ដី​ ១​ស្លាប​ព្រា​បាយ​(កុំ​បុក​ម៉ត់​ពេក​) – ខ្ទឹម​បារាំង​ ១​ផ្លែ​
- អំបិល​ ១​ស្លាប​ព្រា​កាហ្វេ ​(អាច​ប្រើ​ទឹក​ត្រី​ជំនួស​បាន​) – ការ៉ុត​ ១​មើម​តូច​
- សណ្ដែក​បណ្ដុះ​ (តាម​ចំណង់​ចំណូល​ចិត្ដ​) – ត្រសក់​ ១​ផ្លែ​
- ស្ករស​ ១​ស្លាប​ព្រា​កាហ្វេ – សាលាដ​ កន្លះ​ខាំ​
- ខ្ទឹម​ក្រហម​ ២​កំពឹស – ជីរ​ណា ​កន្លះ​ខាំ​
- ម្ទេស​ (តាម​ចំណង់​ចំណូល​ចិត្ដ​) – ស្លឹក​គ្រៃ​ ២​ដើម​

របៀប​ធ្វើ​ទឹក​ជ្រលក់​
ជា​ដំបូង​​ សូម​លោក​អ្នក​យក​ទឹក​ដែល​ច្របាច់​ចេញ​ពី​សាច់​ត្រី​ទៅ​​រម្ងាស់​ជា​មួយ​រំដេង ​(១​មើម​តូច​) កូរ​លាយ​ជា​មួយ​ស្ករ​ក្រហម​
ខ្ទឹម​ក្រហម​ ខ្ទឹម​ស​និង​ទឹក​ត្រី​ទុក​ឱ្យ​ឈ្ងុយ​រួច​ហើយ​ទើប​ភ្លក់​យក​រស​ជាតិ​តាម​តម្រូវ​ការ។​ ម្យ៉ាង​ទៀត​អាច​យក​ទឹក​ស៊ុប​ដែល​ចម្រាញ់​
ចេញ​ពី​ឆ្អឹង​ជ្រូក​មក​ជំនួស​ក៏​បាន​ដែរ​។ ប្រសិន​បើ​ទឹក​ដែល​ចេញ​ពី​ជាតិ​សាច់​ត្រី​នោះ​មាន​បរិមាណ​តិច​ពេក​លោក​អ្នក​អាច​បន្ថែម​ទឹក​
ធម្មតា​ទៀត​បាន​។
របៀប​ធ្វើ​
លោក​អ្ន​កត្រូវ​យក​សាច់​ត្រី​ប្រឡាក់​ជា​មួយ​អំបិល​ និង​ក្រូច​ឆ្មារ​(រក្សា​ទុក​១០​នាទី​)ដើម្បី​ឱ្យ​ឆ្អិន​សាច់​ទើប​យក​សាច់​ត្រី​ដែល​ប្រឡាក់​
នោះ​ទៅ​លាយ​ជា​មួយ​គល់​ស្លឹក​គ្រៃ​(ហាន់​ល្អិត​ៗ​) និង​ខ្ទឹម​ក្រហម​។ បន្ទាប់​មក​សូម​លោក​អ្នក​យក​បន្លែ​មក​ច្របល់​ចូល​គ្នា ​ហើយ​យក​
ទឹក​ជ្រលក់​មក​ស្រោច​ពី​លើ ​ទើប​ច្របល់​ឱ្យ​ចូល​រសជាតិ​ទាំង​អស់​ហើយ​សូម​លោក​អ្នក​ភ្លក់​យករ​សជាតិ​តាម​ ការ​ចូល​ចិត្ដ។​ បន្ទាប់​មក​
សូម​តម្រៀប​សាលាដ​លើ​ចាន​សំប៉ែត​ ការ៉ុត​ ត្រសក់​(ហាន់​ជា​បន្ទះ​ស្ដើងៗ​) ទើប​ចាក់​ម្ហូប​ដែល​ចម្អិន​រួច​ចូល​ជា​ការ​ស្រេច៕​

1771

( Source: kohthmey )