គ្រឿងផ្សំ​៖​
សាច់​​បង្កង​ ត្រីឆ្អើ​ សណ្ដែក​ដី​ សណ្ដែក​បាយ​ ខ្ទឹម​ស​ ខ្ទឹម​​ក្រហម​ ម្ទេស​​ក្រហម​ ផ្លែ​​ក្រូច​សើច​ អំពិល​​ទុំ​ ដូង​​ទុំ​​ ស្ករ​​ក្រហម​ ខ្លាញ់​រា​វ ត្រកួន​ សណ្ដែក​​បណ្ដុះ​ ត្រយូង​ចេក ​ល្ហុង​ ស្លឹក​​ខ្ទឹម​​ម្ទេស​ដៃ​នាង​​ទុំ ​នំ​ប​ញ្ចុក​។
វិធី​ធ្វើ៖​
១​ – បង្កង​​លាង​​ទឹក​​ដាក់​​ស្លោ​រ​ឲ្យ​​ស្អាត​​ឲ្យ​​ឆ្អិន​ ទើប​​ស្រង់​​មក​​បក​​យក​​សាច់​​បុក​​ឲ្យ​​ល្អិ​ត​​
២ – ត្រី​ឆ្អើ​​កេះ​​បក​សំបក​​បុក​​ឲ្យ​ម៉ដ្ឋ ​។
៣ -សណ្ដែក​ដី​ សណ្ដែក​បាយ​​លីង​​ឲ្យ​ឆ្អិន​ បក​សំបក​​ចេញ​ បុក​​ឲ្យ​ម៉ដ្ឋ​
៤ – ខ្ទឹម​​ស​ ខ្ទឹម​​ក្រហម​ ហាន់​​បន្ទះ​​ស្ដើង​ៗ បំពង​​ខ្លាញ់​ ។
៥ – យក​​ម្ទេស​​ក្រហម​​ឆ្កឹះ​​គ្រាប់​​លាង​​ទឹក​​បុក​​ឲ្យ​ម៉ដ្ឋ​ ។
៦ – កោស​ដូង​​ពូត​​យក​​ក្បាល​ខ្ទិះ​​ស្ល​​ជា​​ប្រេង​ ហើយ​​ដួស​​កាក​​ប្រេង​​ទុក ​ចាក់​​ចូល​​លាយ​​បន្តិច ​រួច​​យក​​ម្ទេស​​ ​បុក​​ផាត់​​ឲ្យ​​ឈ្ងុយ​​ដួស​​ដាក់​​ចាន​​ទុក​
៧ – យក​​ទឹក​​ស្ងោរ​​បង្កង​​ទៅ​​ដាំ​ ដាក់​​អំពិល​​ទុំ​​បន្តិច​​ផ្លែ​​ក្រូច​​សើច​​ពុះ​​ជា​​ពីរ​ ច្របាច់​​ទឹក​​ដាក់​​ហើយ​​បង់​​ទាំង​ ​​សំបក​​ផង​ ( បើ​​ទឹក​​មួយ​​កូន​​ឆ្នាំង​​ដាក់​​ផ្លែ​ក្រូច​សើច​ ៣ )​ ដាក់​​អំបិល​ ទឹក​ត្រី​​ស្ក​រ​ក្រហម​ ម្សៅ​ស៊ុប​ ដាំ​​ឲ្យ​​ពុះ​​​ ២​-៣ ​​អំ​ពុះ​​ ភ្លក់​​មើល​​ឲ្យ​​ល្មម​ ទើប​​ដាក់​ចុះ ​យក​​ស្បៃ​​មក​​ត្រង​​ឲ្យ​​ស្អាត​ ។
៨- យក​​ត្រី​ឆ្អើ ​សាច់​​បង្កង​ សណ្ដែក​ដី ​សណ្ដែក​បាយ​ ម្ទេស​​ផាត់ ​កាក​​ប្រេង​ដូង​ មក​​បុក​​ក្រ​ហុក​​ចូល​គ្នា ​​ទើប​​ដួស​​ដាក់​​ចាន​គោម​​ធំ​ ហើយ​​ដួស​ទឹ​ក​ស្ងោ​រ​បន្តិច​ចា​ក់ ​យក​​វែក​​ញី​​ឲ្យ​​បែក​​ចូល​គ្នា​ ទើប​​ចាក់​​ទៅ​​ក្នុង​​ឆ្នាំង​​ស្ងោរ​​ទៅ​​ ​វិញ​ ដាក់​​ខ្ទឹម​​បំពង​​កូរ​​ចូល​​គ្នា​​ឲ្យ​​សព្វ​ ទុក​​ទទួល​ទាន​​ជា​មួយ​​នំ​​បញ្ចុក ​។
៩- ត្រកួន​​កាត់​​គល់​​ចោល​ កាត់​​ប្រវែង​​ពីរ​​ថ្នាំង​ដៃ ​ពុះ​​ជា​បួ​ន​ស្ងោរ​​ឲ្យ​ឆ្អិន​ហើយ​​យក​​ខ្លាញ់​​រាវ​​មក​​ប្រឡាក់​​ ​ឲ្យ​សើមៗ​
១០- សណ្ដែក​បណ្ដុះ​​បេះ​​កន្ទុយ​​លាង​​ទឹក​​ឲ្យ​​ស្អាត​ ។
១១- ត្រយូង​ចេក​​បក​​យក​​ស្រទាប់​​ខ្ចីៗ​ មក​​ហាន់​​ជា​​សរសៃ​​ឆ្មារ​ៗ ដាក់​​ត្រាំ​​ទឹក​​ម្ជូរ​ក្រូច​ឆ្មារ​​ឲ្យ​​ជ្រះ​ជ័រ​ ។
១២- ល្ហុង​​ចិត​​សំបក​​លាង​​ទឹក​​ឲ្យ​​ស្អាត​ ឈូស​​ជា​​សរសៃ​​ឆ្មា​រ ​។
របៀប​​រៀប​​ល្បោយ​​ដាក់​​ចាន៖​
១- យក​នំ​​បញ្ចុក​​មក​​រៀប​​ឆ្វាយ​​អង្វេ​ល​​ដាក់​ចាន​​សំប៉ែត​ យក​​ដើម​​ខ្ទឹម​​ឆូត​​បញ្ជិតៗ​ សង​ខាង​​ហើយ​​ពុះ​​ជា​​ពីរ​​ ​ត្រាំ​​ទឹក​​ឲ្យ​​រីក ​ដូច​​ជើង​​ក្អែ​ប​ ដាក់​​លើ​​នំ ​យក​​ម្ទេស​​នាង​ដៃ​​ទុំ ​ចិត​​ជា​​ផ្កា​​ដាក់​​ចុង​​ដើម​ ។
២- យក​​ត្រកួន​​រៀប​​ដាក់​​ឆ្លាស់​គ្នា ​នឹង​​សណ្ដែក​បណ្ដុះ​​ត្រយូង​ចេក​ ល្ហុង​។

1565

( Source: kohthmey )