ដើម្បី​ធ្វើ​ម្ហូប​មួយ​ចាន​នេះ​យើង​ត្រូវ​ការ​ធ្វើ​ជា​បី​ដំ​ណាក់​កាល​គឺ​ គ្រឿង​ផ្សំ​ ( សាច់គោ​, គ្រឿង​សមុទ្រ​(បង្គា​នឹង​មឹក​) និង​ បន្លែ​ ) នំបញ្ចុក​ និង​ ទឹក​ជ្រលក់​យ៉ា​ហន​។

67896_447671098645353_932866225_n (1)

ផ្នែក​ទី​ 1​ : ការ​បង្កើត​គ្រឿង​ផ្សំ​របស់​អ្នក​
សាច់​គោ​និង​ គ្រឿង​សមុទ្រ​
បង្គា​ 2​ខាំកន្លះ​ : បក​សំបក​ និង​ វះ​យក​សសៃ​នៅ​លើ​ខ្នង​វា​ចេញ​ រួច​លាង​ទឹក​អោយ​ស្អាត​
មឹក​ 2​ខាំ​កន្លះ​ : លាង​ទឹក​អោយ​ស្អាត​ រូច​កាត់​ជា​កង់​ៗ​
សាច់​គោ​ 1​គីឡូ​ក្រាម​ : លាង​ទឹក​អោយ​ស្អាត​ រូច​កាត់​ជា​បន្ទះ​ស្តើង​ៗ​។
ទុក​គ្រឿង​សមុទ្រ​ និង​ សាច់​គោ​ ចូល​ទៅ​ក្នុង​ចាន​ដាក់​ដោយ​ឡែក​ពី​គ្នា​ បន្ទាប់​មក​ដាក់​នៅ​ខាង​ក្នុង​ទូទឹកកក​ ទុក10​ នាទី​មុន​ពេល​យក​ទៅ​ញ៉ាំ​។

បន្លែ​
ផ្សិត1​ កញ្ចប់​ : លាង​សម្អាត​ , លាងសម្អាត , បន្ទាប់មកកាត់ជា៤
ស្ពៃតឿ​ 1គីឡូក្រាម​ : លាង​សម្អាត​ និង​កាត់​(បណ្តោយ​ចំពាក់​កណ្តាល​)ជាពីរ​
ត្រកួន​ 1​គីឡូ​ក្រាម​: កាត់​គល់​ចោល​ រួច​បន្ទាប់​មក​តំរឹម​វា​ហើយ​កាត់​ជា​២​ រឺ​ ជា​៣​ កំណាត់​តាម​ការ​ចូល​ចិត្ត​
ផ្សិត​ 1​គីឡូ​ក្រាម​ លាង​ 3​ ទឹក​ដើម្បី​អោយ​ជ្រះ​ដី​បាន​ល្អ​
ដាក់​បន្លែ​ក្នុង​កញ្ច្រែង​ដើម្បី​អោយ​ស្រក់​ទឹក​ចេញ​។

ផ្នែក​ទី ​2 : នំបញ្ចុក​
អាច​ទិញ​ស្រាប់​ ឬ​ ក៏​ផលិតផល​កញ្ចប់​តាម​តម្រូវ​ការ​។
សម្រាប់​ផលិតផល​កញ្ចប់​ ស្រុះ​ប្រហែល​ 10នាទី​ ឬ​ រហូត​ដល់​សាច់​នំទន់​។ ប្រសិន​បើ​វា​នៅ​ស្អិត​ជាប់​គ្នា​អាច​ស្រុះ​យូរ​ជាង​នេះ​បន្តិច​ ក៏​ប៉ុន្តែ​មិន​គួរ​លើស​ពី​ 15​ នាទី​ទេ​។ ស្រង់​ដោយ​មូរ​ជា​ដុំ​ៗ ​រួច​ដាក់​ក្នុង​កញ្ច្រែង​អោយ​ស្រក់​ទឹក​ចេញ​។

ផ្នែកទី​ 3​ : ទឹក​ជ្រលក់​
ខ្ទិះ​ដូង​ 1កំប៉ុង​ រម្ងាស់​ប្រហែល​ ៥​ នាទី​រហូត​ដល់​ក្លិន​ឈ្ងុយ​ភាយ​ឡើង​លើ​។
ទឹក​ជ្រលក់​សាច់​អាំង​របស់​ចិន​(Chinese bbq sauces) ¼ពែង​
សូដា​(COCO Rico) 4​ កំប៉ុង​
ទឹកត្រី​ ៣​ស្លាបព្រា​
ស្ករស​ ១ស្លាបព្រា​
អំបិល​ កន្លះ​ស្លាប​ព្រា​កាហ្វេ ​។
ប៊ីចេងកន្លះស្លាបព្រាកាហ្វេ (មិនដាក់ក៏បាន)

ចំអិន​ គ្រឿង​ទាំង​នេះ​រយៈ​ពេល​ 10​ ទៅ​ 15​នាទី​ប្រើ​ភ្លើង​តិច​ៗ​។ បន្ទាប់​មក​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ក្តៅ​ ហើយ​នៅ​ពេល​ដែល​ចាប់​ផ្តើម​ពុះ​បន្ថែម​សណ្តែក​ដី​ពីរ​៣​ស្លាប​ព្រាបាយ​ជា​ការ​ស្រេច​។