គ្រឿង​ផ្សំ​
មាន់​ ផ្សិត​ចំបើង​ ម្រះ​ព្រៅ​ ជី​នាង​វង​
គល់​ស្លឹក​គ្រៃ​ ម្ទេស​ ក្រូចឆ្មារ​ រំដេង​ រមៀត​ អំបិល​ ទឹកត្រី​ ស្កសរ​ ប្រហុក​ ម្ស៉ៅស៊ុប​

វិ​ធី​ធ្វើ​
យក​ខ្ទះ​ដាក់​សាច់​មាន់​កាប់​កង់​ៗ​ដាក់​ចូល​ក្នុង​ខ្ទះ​ហើយ​
យក​​គល់​​ស្លឹក​​គ្រៃ​​កាត់​​កង់​​ៗ​​រមៀត​​ខ្ទឹម​ស​​ខ្ទឹម​ក្រហម​​ដុំ​​អោយ​បែក​​រំដេង​​​និង​​ម្ទេស​​​ហាន់​ចំនិត​ៗ​​ស្លឹក​ក្រូច​សើច​ដាក់​ចូល​ក្នុង​ឆ្នាំង​មាន់​ដាក់​គ្រឿង​ផ្សំ​ចូល​ទឹក​ត្រី​​ស្កសរ​​ប៊ីចេង​​ម្ស៉ៅ​ស៊ុប​​ប្រហុក​១​ស្លាប​ព្រា​​ក្រូច​ឆ្មារ ​បន្ទាប់​មក​ច្របល់​វា​អោយ​សព្វ​ទើប​បើក​ភ្លើង​ដាក់​ឆ្នាំង​មាន់​ទៅ​លើ​ភ្លើង​រំងាស់​វា​អោយ​ចេញ​ទឹក​សិន​រង់​ចាំ​បន្តិច​ទើប​ចាក់​ទឹក​បញ្ចូល​លៃ​មើល​អោយ​ល្មម​គ្រប​វា​អោយ​ជិត​រង់​ចាំ​អោយ​ពុះ​ទើប​ដាក់​ផ្សិត​ចំបើង​និង​ម្រះ​ព្រៅ​ជីនាងវង​ចូល​ពេល​ទទួល​ទាន​ដួស​ដាក់​ឆ្នាំង​ហើយ​ដាក់​លើ​ភ្លើង​ញុំា​នៅ​ក្ដៅ​ៗ​ ។

ma ju bret