គ្រឿង​ផ្សំ​៖

  • សណ្តែក​បាយ​ ​២៥០​ក្រាម​
  • ស្ករស ​២០០​ក្រាម ​(បើ​មិន​ចូល​​ចិត្ត​​ផ្អែម ​បន្ថយ​ស្ករ​​បន្តិច​ក៏​បាន​​)
  • ខ្ទិះ​ដូង​
  • អំបិល​​១​ចឹប​
  • ពងទា ​ឫពង​មាន់​ ៨ ​គោះ​​យក​​តែ​​ពង​ក្រហម​

របៀប​ធ្វើ៖​

  • យក​​សណ្តែក​បាយ​​ត្រាំ​​ទឹក​​ប្រហែ​ល​ជា​​៣​ម៉ោង​
  • លាង​​សណ្តែក​បាយ​​អោយ​​ស្អាត​ ​ដាក់​​ទឹក​​ខ្ទិះ​ដូង​​ចូល​​​​ (កំពស់​​២​​សង់​ទី​ម៉ែត្រ​ពី​សណ្តែក​បាយ​​)
  • រួច​​​ដាំ​​បាយ​​សណ្តែក​​កុំ​​អោយ​​ជ្រាយ​
  • ទុក​​អោយ​​ត្រជាក់​ ​លុញ​​អោយ​​តូច​ៗ​​ប៉ុន​​គ្រាប់​​ខ្នុរ​
  • ដាំ​​ទឹក​​ស្ករ​​អោយ​​ឡើង​​ជើង​​អង្រង​ ​(ដាក់​​ស្ក​រ​អោយ​​រាង​​ច្រើន​​បន្តិច​) រួច​​បន្ថយ​​ភ្លើង​ចង្ក្រាន​​កុំ​​អោយ​​ក្តៅ​ខ្លាំង​​ពេក​
  • យក​​សណ្តែក​​ដែល​​លុញ​​ហើយ​​ ជ្រលក់​​ពង​​មាន់​រួច​​បង់​​ចូល​​ក្នុង​​ទឹក​​ស្ករ​​ទុក​​អោយ​​ឆ្អិន​រួច​​ស្រង់​​ចេញ​​ដាក់​​ចាន​​ទុក​​ជា​កា​រ​ស្រេច​៕

 

1574

 

(Source: kohthmey )