ផ្លែឈើ​៣ប្រភេទ​ដូច​ជា​ចេក ខ្ទឹម​បារាំង និង​ខ្ញី ត្រូវ​បាន​ក្រុម​អ្នក​វេជ្ជសាស្រ្ត​ចិន​បាន​រក​ឃើញ​ថា មាន​ប្រសិទ្ឋិ​ភាព​ខ្ពស់ ក្នុងការ​លុប​បំបាត់​ស្នាម​អាចម៌​រុយនៅលើ​ដង​ខ្លួន​ ប្រសើរ​ជាង​ថ្នាំ​

វេជ្ជសាស្រ្ត ​ប្រសិន​បើយើង​ព្យា​យាម​យកចិត្ត​ទុក​ដាក់​ព្យាបាល​ដោយ​ខ្លួន​ឯង​។ វិធី​សាស្រ្ត​ទាំង​នោះមាន​ដូច​ត​ទៅ៖

១.សម្បក​ចេកទុំៈ ការ​ប្រើ​សម្បក​ចេកទុំ​ដើម្បី​បំបាត់​អាចម៍​រុយ ជាវិធីល្អ​និង​អាច​ធ្វើបាន​រាល់​ថ្ងៃ​ដោយ​យក​សម្បក​ចេក​ទុំកោស​ស្រទាប់​ខាង​ក្នុង​របស់​វា រួច​ប៉ាត​ទៅអាចម៍រុយ​មុន​ពេល​ចូល​គេង និង​ទុក​ចោល​មួយ​យប់។ ២.​មើម​ខ្ទឹម​បារាំងៈ យក​មើម​ខ្ទឹមបារាំង​មួយ​កៀប​យក​ទឹក ក្រោយ​មក​លាប​ទឹក​វា​លើ​ស្នាម​អាចម៍​រុយ​រាល់ថ្ងៃ​ក្នុង​រយៈ​ពេល​យ៉ាង​តិច៣​សប្ដាហ៍​ទៅមួយខែ​អាចនឹង​ទទួល​បាន​ប្រសិទ្ឋិ​ភាពខ្ពស់​។ ៣.ខ្ញីៈ ​យក​ខ្ញីមួយ​មើម​កិន​អោយ​ម៉ដ្ឋ​ រួច​លាប​លើ​អាចម៍​រុយ​ទុក​ចោល​១​យប់​ដូចគ្នា​។

ផ្លែឈើ​ទាំង៣​ប្រភេទ អាច​អនុវត្ត​តាម​វិធីសាស្រ្ត​ប្រហាក់​ប្រហែល​គ្នា ដោយ​យក​សារធាតុ​ផ្លែឈើ​ទាំង​នោះ​លាប​លើ​ស្នាម​អាចម៌​រុយ ទុកមួយ​យប់​រួច​លាង​ចេញ​ជាធម្មតា​ អនុវត្ត​រ​បៀប​នេះ​រយៈពេល​មួយ​ខែ ឬលាប​រហូត​ស្នាម​អាចម៌រុយ​ត្រូវ​រលប់​បាត់​ដោយ​ខ្លួន​ឯង​៕

fruit