ក្រៅពីផ្តល់​គុណ​ប្រយោជន៏​សម្រាប់​ធ្វើម្ហូប​ ត្រឡាច​ក៏ត្រូវ​បាន​គេប្រើ សម្រាប់​បញ្ចុះ​កំដៅ​ក្នុង ខ្លួន​មនុស្ស​ថែម​ទៀត​។

គេហ​ទំព័រ​ពេទ្យខ្មែរ​ផ្សាយ​ថា ត្រ​ឡាច​មាន​គុណ​សម្បត្តិ​ជា​ថ្នាំ​ត្រជាក់​បញ្ចុះ​ទឹក​មូត្រ។ គ្រាប់​ត្រឡាច​ស្ងួត​យក​មក​បុក​អោយ​ល្អិត​បរិភោគ​ ដើម្បី​បន្សាប​កម្តៅ​បំបាត់​គ្រុន ។ តាម​ក្បួន​តម្រា​ខ្លះ​ៗ បាន​ចែង​ថា ត្រឡាច​មាន​ឥទ្ធិ​ពល​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ទៀត​ផង ។ 

ត្រឡាច​មាន​លក្ខណៈ​ស្រដៀង​និង​ឃ្លោក​ តែ​គេ​អាច​បរិភោគ​វា​ទាំង​ផ្លែ​ខ្ចី និង​ផ្លែ​ចាស់​បាន​ ដោយ​គេ​អាច​រក្សា​ទុក​បាន​យូរ​ថ្ងៃ​ទៀត​ផង ព្រោះ​វា​ជា​ដំណាំ​ស្រួល​ដាំ ។ ស្លឹក​និង​ដើម​របស់​វា​អាច​ប្រើ​វិធី​គ្រឿង​ទប់​ទល់​កម្តៅ​បាន​យ៉ាង​ល្អ ។ជាមួ​យ​អ្នក​ចង់​បញ្ចុះ​ទម្ងន់​វិញ បញ្ជី​រាយមុខ​ម្ហូប​ដែល​ធ្វើ​ពី​ត្រឡាច​ គួរ​អោយ​ចាប់​អារម្មណ៍បំផុត ព្រោះ​វា​មិន​ធ្វើ​អោយ​កើត​ទម្ងន់​ទេ ។ 

ត្រឡាច