អ្នក​វិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យាល័យ បាសេ​ឡូណា ក្នុង​ប្រទេស​អេ​ស្ប៉ាញ បាន​ធ្វើ​តេស្ត​ស្កេន ខួរ​ក្បាល​អ្នក​ស្ម័គ្រ​ចិត្តច្រើន​នាក់ បន្ទាប់​ពីពួក​គេ​ផឹក​កា​ហ្វេ​លាយ​ជាមួយ​ស្ករ ផឹក​កាហ្វេ​សុទ្ធ អត់​មាន​លាយ​ស្ករ និងហូបស្ករ ឬផឹក​ទឹក​ស្ករ ជាដើម​។

ការ​សិក្សា​នោះ​រក​ឃើញ​ថា ការផឹក​កាហ្វេ​លាយ​ស្ករ​នៅ​ពេល​តែ​មួយ ជួយ​ជំរុញ​សមត្ថ​ភាព របស់​ខួរ​ក្បាល​ច្រើន​ជាង​ការ​ផឹក​កាហ្វេ ឬផឹក​ទឹក​ដាច់​ដោយ​ឡែក​ពីគ្នា។ អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ជំនឿ​ចិត្ត​ថា ទាំង​កាហ្វេ​និង​ស្ករ បង្កើន​ប្រសិទ្ធភាព​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ការ​ជំរុញ​សមត្ថ​ភាពខួរ​ក្បាល ដូច​ជា​ការ​ចង​ចាំ និង​ការ​យក​ចិត្តទុក​ដាក់​កាន់​តែ​ប្រសើរ​។

កាហ្វេ​លាយ​ស្ករ​គឺ​ជាវិធី​ដ៏ល្អ​បំផុត​ដើម្បី​ត្រៀម​ខួរ​ក្បាល​ សម្រាប់​ការងារ​ដ៏​មមាញឹក។ ក្រុម​អ្នក​ស្រាវ​ជ្រាវ ​អះ​អាង​ថា ការ​ផឹក​កាហ្វេបីពែង​ក្នុងមួយ​ថ្ងៃ អាច​កាត់​បន្ថយ​ការ​ភ្លេច​ភ្លាំង ការ​ចង​ចាំ​បាន​កាន់​តែ​ប្រ​សើរ។

coffee