តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចិនបង្ហាញ​ថា​ វត្ត​មាន​នៃ​ខ្លាញ់ដែល​មាន​នៅក្នុង​ប្រេងដូង គឺ​អាច​ជួយ​ក្នុង​ការរំលាយ​នូវ សារជាតិ​សំខាន់ៗ​ដូចជា សារជាតិ​បំប៉ន​, រ៉ែ​,​វីតាមីន​, អាស៊ីត​អា​មី​ណូ និង ប្រូតេអ៊ីន ដែល​ចាំបាច់​ចំពោះ​រាងកាយ​។ វត្តមាន​នៃសមាស​ធាតុ​ប្រឆាំង​នឹង​បាក់​តេរី ជួយ​ក្នុង​ការ​បង្ការ​នូវការ​លូត​លាស់​របស់ ពពួក​មេរោគ​បាក់​តេរី និង​ផ្សិត​ដែល​បណ្តាល​អោយ​មានការ​រំលាយ​អាហារ​មិន​​ល្អ​។ ​

ម្យ៉ាង​ទៀត​ប្រេង​ដូង ក៏​ត្រូវបាន​ប្រើ​ផងដែរ ក្នុង​ការព្យាបាល​មុខរបួស​ ហើយ​បើគេ​លាប​លើមុខ​របួស ឬស្នាម​សន្លាកនោះ​វា​ក្លាយ​ជា​ស្រទាប់​មួយ ដើម្បី​ជួយ​ការពារ​​ពី​ធូលី​និង​និង​បាក់​តេរី​ផ្សេងៗ​ មិន​អោយ​ចូល​ទៅក្នុងមុខ​របួស​បាន​ និងជួយ​អោយ​មុខរបួស​ឆាប់ជា​ ព្រម​ទាំង​ជួយ​បំបាត់​ស្លាក​ស្នាម​មុខរបួស​ថែម​ទៀត​៕

coconut oil